ថាមពលនុយក្លេអ៊ែរ ដើរតួនាទីយ៉ាងសំខាន់សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច

ចែករំលែក៖

ថាមពលបរមាណូអគ្គិសនីមានសារសំខាន់បំផុតសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ​ ដោយថាមពល​អគ្គិសនីបរមាណូអាចជួយសង្សំសំចៃថវិការ​ ព្រមទាំងជួយកាត់បន្ថយការបញ្ចេញឧស្ម័នពុលទៅក្នុងបរិយាកាស។ ទាំងនោះហើយបានធ្វើឲ្យប្រទេសជាច្រើនចាំបាច់ត្រូវតែខិតខំពង្រីកវិស័យអគ្គិសនីនៅក្នុងប្រទេសរបស់ខ្លួន ។

ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាឥណ្ឌាត្រូវការជាចាំបាច់នៅបរមាណូអគ្កិសនី។​ ក្រោយ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ សាងសង់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ ថាមពលបរមាណូ​Kudankulam​ ក្នុង​ តំបន់​Tamil​ Nadu​ រដ្ឋាភិបាល​ឥណ្ឌា​មាន​ គម្រោង​សាងសង់​បន្ថែម​មួយទៀត​ដើម្បី​ បម្រើ​សេចក្ដី​ត្រូវការ​របស់​ប្រជា​ពល​ រដ្ឋ​ក្នុង​ពេល​ដែល​ពលរដ្ឋ​ឥណ្ឌា​ជាង​ពាក់​កណ្ដាល​នៅ​តំបន់​ជនបទ​គ្មាន​អគ្គិសនី​ ប្រើប្រាស់​ឡើយ​ ។​

​ឥណ្ឌា​និង​រុ​ស្ស៊ី​កំពុង​តែ​ជំរុញ​គម្រោង​ សាងសង់​រោងចក្រ​អគ្គិសនី​ទី​២​នៅ​ក្នុង​ រដ្ឋ​Ahdhra​ Pradesh​ vij​ ដោយ​ការ​សាង​ សង់​នៅ​ក្នុង​តំបន់​Haripur​ រង​ការ​ជំទាស់​ ពី​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​ ។​

​មន្ដ្រី​ក្រសួង​ថាមពល​ឥណ្ឌា​បានឱ្យ​ដឹង​ថា​ ការ​ចរចា​រវាង​មន្ដ្រី​រដ្ឋាភិបាល​ នឹង​ នៅ​ក្នុង​រដ្ឋ​Ahdhra​ Pradesh​ ទទួល​បាន​ ជោគជ័យ​។​ ក្រៅពី​នេះ​គម្រោង​សាងសង់​ រោងចក្រ​អគ្គិសនី​នៅ​ក្នុងស្រុក​Srikakulam​ រដ្ឋ​Ahdhra​ Pradesh​ សាងសង់​ឡើង​ដោយ​ ក្រុមហ៊ុន​អា​មេ​រិ​ក​General​ Electrichas​ ។​

​តម្រូវការ​ថាមពល​អគ្គិសនី​ជា​ការ​ចាំ​ បាច់​បំផុត​សម្រាប់​ប្រទេស​ឥណ្ឌា​ ពិសេស​ នៅ​ក្នុង​រដូវក្ដៅ​ ពលរដ្ឋ​ឥណ្ឌា​ភាគច្រើន​ ត្រូវការ​អគ្គិសនី​សម្រាប់​ប្រើប្រាស់​ម៉​ាស៊ីុ​ន​ ត្រជាក់​ក៏​ដូច​ជា​ការងារ​ផ្សេងៗ​របស់​ពលរដ្ឋ​សម្រាប់​អាជីវកម្ម​នៅ​ក្នុង​ គ្រួសារ​ ។

ចំពោះជប៉ុនវិញក៏ដូច្នេះដែរ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនកាន់តែរីកចម្រើន អាចដណ្តើមមហាអំណាចសេដ្ឋកិច្ចទីពីរលើពិភពលោកមកវិញ ជប៉ុនត្រូវតែបង្កើតការប្រើប្រាស់ថាមពលបរមាណូអគ្គិសនី ជួយធ្វើឲ្យតម្លៃថាមពលចុះថោកជួយដល់ក្រុមហ៊ុនតូចនិងល្មមអាចដំណើរការបានចំណេញ ។

ទាំងនោះហើយបានជាជប៉ុនចាត់ទុកថា ថាមពលបរមាណូមានសារសំខាន់យ៉ាងខ្លាំង។ បើ​ទោះ​ជា​មតិ​សាធារណៈ​ភាគ​ច្រើន​ប្រឆាំង បាតុករ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ និង​មុខ​គេហដ្ឋាននាយក​រដ្ឋមន្ត្រី​ក៏​ដោយ ក៏មិន​មែន​ជា​ឧបសគ្គ​អ្វី​សម្រាប់​ជប៉ុនដែរ​ ! ​នៅ​ថ្ងៃ​អង្គារ​នេះ មជ្ឈមណ្ឌល​អគ្គីសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ បាន​ផ្តើម​ដំណើរ​ការ​ឡើង​វិញ​​ ជា​លើក​ដំបូង ​​បន្ទាប់​ពី​ត្រូវ​បាន​បញ្ឈប់​ទាំង​ស្រុង​អស់​រយៈ​ពេល​ជិត​ពីរ​ឆ្នាំ។ មជ្ឈមណ្ឌល​នុយក្លេអ៊ែរ សិនដៃ ដែល​ស្ថិត​នៅ​ឆ្ងាយ​ជាង​គេ​បំផុត​ពី​ទីក្រុង​តូក្យូ ​បាន​ឆ្លង​កាត់​វិញ្ញាសា​រសុវត្ថិភាព​ ​កំរិត​គ្រោះថ្នាក់​ដូច​​មហន្តរាយហ្វូគូស្ហ៊ីម៉ា ​អស់​ជា​ច្រើន​ថ្ងៃ។ សម្រាប់​​រដ្ឋាភិបាលជប៉ុន​ សុវត្ថិភាព​នុយក្លេអ៊ែរ​ដែល​ជា​អាទិភាព​ចំបង​​​ត្រូវ​បាន​ធានាហើយ​ ដូច្នេះ​ត្រូវ​តែ​ផ្តល់​សន្ទុះ​ថ្មី​ដល់​ឧស្សាហកម្ម​នេះ ​។

ជប៉ុន​បាន​សន្យា​ធ្វើ​គ្រប់​យ៉ាង​ ដើម្បី​កុំ​ឱ្យ​ពិភពលោក​ស្គាល់​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​ដូច​ជប៉ុន កាលពី​៧០​ឆ្នាំ​មុន និង​ដើម្បី​ឱ្យ​ពិភពលោក​គ្មាន​អាវុធ​នុយក្លេអ៊ែរ។ តែ​ដោយ​ជប៉ុនជា​ប្រទេស​ខ្សត់​ខ្សោយ​ ខ្វះ​ធនធាន​ធម្មជាតិ​ខ្លាំង​សម្រាប់​ផលិត​ថាមពល ជប៉ុន​​ត្រូវ​ការ​ខ្លាំង​​ថាមពល​នុយក្លេអ៊ែរ។ ដូច្នេះ​ជប៉ុន​ត្រូវ​ការ​អភិវឌ្ឍន៍​និង​ការពារ​ថាមពល​បាន​មក​នុយក្លេអ៊ែរ ឬ​ហៅ​នុយក្លេអ៊ែរ​ស៊ីុវិល ។

ការ​ផ្តល់​សន្ទុះថ្មី​ដល់​ឧស្សាហកម្ម​នុយក្លេអ៊ែរ ជា​ប្រការ​ដ៏ចាំបាច់​បំផុត​សម្រាប់​ជប៉ុន​ ! សម្រាប់​រដ្ឋាភិបាល​លោក​ស៊ីនហ្សូ​អាបេ ដាក់​ដំណើរការ​មជ្ឈមណ្ឌល​អគ្គីសនី​ ដើរ​ដោយ​នុយក្លេអ៊ែរ​ឡើង​វិញ​នេះ គឺ​ដើម្បី​កាត់​បន្ថយ​ចំណាយ​​ដ៏​មហាសាល​​របស់​ជប៉ុន ទិញ​ធនធាន​​ធម្មជាតិ​ ពី​បរទេស ក្នុង​បរិមាណ​ច្រើន​​ សម្រាប់​យក​មក​បំប៉ន​សេចក្តី​ត្រូវការ​ផ្នែក​ថាមពល​​របស់​ប្រទេស។ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ ដែល​គ្មាន​ថាមពល​នុយក្លេអ៊ែរ​នេះ ជប៉ុន​បាន​ចំណាយ​​​ទិញ​ប្រេង-​ឧស្ម័ន​ក៏​ច្រើន ឯ​តម្លៃ​អគ្គិសនី​ក៏​ឡើង​ថ្លៃ​ខ្លាំងទៀត ! បើ​តាម​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មានរបស់​វិទ្យុ​បារាំង​ប្រចាំ​ទីក្រុង​តូក្យូ តម្លៃ​ភ្លើង​បាន​ឡើង​ប្រមាណ​៣០%​ចំពោះ​តម្លៃលក់​រាយតាម​ផ្ទះ និង​ឡើង​ដល់​ទៅ៣៥%​នៅ​តាម​រោងចក្រ ដែល​ធ្វើ​ ឱ្យ​ក្រុមហ៊ុន​ខ្លះ​​សុខ​ចិត្ត​ប្តូរ​ទីតាំង​ទៅ​ប្រទេស​ផ្សេង​ដែល​មាន​ថាមពល​ថោក​ជាង​ជប៉ុន។​ ចំណាយ​ផ្នែក​ថាមពល​នេះ​បាន​បន្ទុច​បង្អាក់​ខ្លាំង​កំណើត​សេដ្ឋកិច្ចជាតិ ។

​មោទនភាព​ជប៉ុន​ផង​នោះ គឺ​ជប៉ុន​អាច​នឹង​ក្លាយ​ទៅ​ជា​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​នុយក្លេអ៊ែរ។ បន្ទាប់​ពី​រង​គ្រោះ​មហន្តរាយ​នៅ​ហ្វូគូស្ហ៊ីម៉ា​មក ជប៉ុន​បាន​កំណត់​បទដ្ឋាន​សុវត្ថិភាព​នុយក្លេអ៊ែរ​ យ៉ាង​តឹង​តែ​ង​បំផុតជាង​គេ​ នៅពិភពលោក​​ ! ​អាជ្ញាធរ​ឯករាជ្យ​​ថ្មី ទទួល​បន្ទុក​ត្រួត​ពិនិត្យ​សុវត្ថិភាព​នុយក្លេអ៊ែរ ​បាន​អះអាង​ថា​ ជប៉ុន​គ្មាន​ថ្ងៃ​ស្គាល់​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​ដូច​ហ្វូគូស្ហ៊ីម៉ាទេ។ មជ្ឈមណ្ឌល​នុយក្លេអ៊ែរ សិនដៃ ដែលមាន​ទីតាំង​នៅ​ក្នុង​តំបន់​ភ្នំភ្លើង ​ទើប​អាច​ចាប់​ដំណើរ​ការជា​ថ្មី​នៅ​ថ្ងៃ​នេះ ក៏​ព្រោះ​តែ​ត្រូវ​ឆ្លង​កាត់​វិញ្ញាសា​សុវត្ថិភាព​គ្រប់បែប​ទាំង​អស់ ។

​ ​ជប៉ុន​ផ្អាកមជ្ឈមណ្ឌល​នុយក្លេអ៊ែរ​​ទាំង​ស្រុងនោះ តែជប៉ុន​មិន​ខ្វះ​ថាមពល​សម្រាប់​បំប៉ន​សេដ្ឋកិច្ច​និង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ទេ។ ជប៉ុន​បាន​ងាក​ទៅ​ទាញ​ថាមពល​អគ្គីសនី ពី​មជ្ឈមណ្ឌល​ដើរ​ដោយ​ធ្យូង​ថ្ម ដែល​បំពុល​បរិស្ថាន​យ៉ាង​ខ្លាំង មក​បម្រើ​សេចក្តី​ត្រូវ​ការ​​ដល់​(៩១,១%) និង​មជ្ឈមណ្ឌល​ដើរ​ដោយ​កម្តៅ ៨,៥% និង​ថាមពល​មិន​ចេះ​រីងស្ងួត (ថាមពល​ព្រះអាទិត្យ ខ្យល់ …)០,៣៥% ។

ប៉ុន្តែ​គេ​មិន​ទាន់​អាច​ដឹង​ដោយ​ច្បាស់​លាស់​អំពី​ចំនួន​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ដែល​ជប៉ុន​ចង់​ឱ្យ​ដំណើរ​ការ​ឡើង​វិញ​នោះ​ទេ។ ជា​សរុប​ និង​ដោយ​មិន​រាប់​អំពី​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរទាំង​៦ ​នៅ​ហ្វូគូស្ហ៊ីម៉ា ដៃឈី ជប៉ុន​មាន​មជ្ឈមណ្ឌល​អគ្គីសនី​នុយក្លេអ៊ែរ ៤៨ ក្នុងនោះ​មាន​៥ យ៉ាង​តិច​ នឹង​ត្រូវ​រំលាយ​ចោល ។

ក្រោយ​មហន្តរាយ​នៅ​ហ្វូគីស្ហ៊ីម៉ា ជប៉ុន​ក៏​បាន​ចាប់​ផ្តើម​គិត​គូរ ស្វែង​រក​ថាមពល​មិន​ចេះ​រីក​ស្ងួតដែរ។ ថ្វីបើ​ក្រុមហ៊ុន​អគ្គីសនី មិន​ខ្វល់​ខ្វាយ​នឹង​ថាមពល​ព្រះអាទិត្យ​ក្តី ក៏​ជប៉ុន​មិន​ធ្វេស​ប្រហែស​នឹង​អភិវឌ្ឍន៍​ថាមពល​គ្មាន​ផ្សែង​ មិន​ចេះ​​រីក​ស្ងួត ឱ្យ​មាន​សក្តានុពល​ ដល់​៥៦%​នៃតម្រូវការ​ផ្នែក​អគ្គីសនី ចាប់​ពី​ឆ្នាំ​២០៣០​ទៅ ។

សារសំខាន់របស់ថាមពលនុយក្លេអ៊ែរ​បានជាប្រទេសអីរ៉ងនិងប្រទេសមួយចំនួនទៀតខិតខំពង្រឹងវិស័យនោះដើម្បីជួយសេដ្ឋកិច្ចរបស់ខ្លួនឲ្យកាន់តែប្រសើរថែមទៀត បំពេញតាមតម្រូវ​ការរបស់ពលរដ្ឋ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print