អាណិតណាស់លោកអើយ គេចពីឆ្កែ ទៅបុកដើមអំពិលទឹក

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ស្ត្រីម្នាក់ព្រោះតែជីវភាពខ្វះខាត ខំរត់រឺុម៉កដឹកឪឡឹកយកទៅលក់ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ចង្រៃអីស្រាប់តែកំពុងធ្វើដំណើរ ស្រាប់តែមានសត្វឆ្កែមួយក្បាល បានរត់ឆ្លងថ្នល់ ហើយគាត់ ខំគេចពីសត្វឆ្កែ ក៏រេចង្កូត ទៅបុកឯដើមអំពិលទឹកហូបផ្លែ នៅក្បែរថ្នល់ជាតិ បណ្តាលឲ្យរងរបួសធ្ងន់ ។

ហេតុការណ៍នេះ កើតឡើងនៅ វេលាម៉ោង ៥ៈ០០នាទី ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៧ នៅលើថ្នល់ជាតិលេខ ១១ចន្លោះ គ.ម លេខ ៨៩-៩០ចំណុចភូមិស្លាបក្តោង ឃុំជប់ ស្រុកនិងខេត្តត្បូងឃ្មុំ ។

បើតាមរបាយការណ៍របស់សមត្ថកិច្ច នគរបាលចរាចរណ៍ ស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទិត នា ភេទស្រី អាយុ ២៦ឆ្នាំ នៅភូមិថ្មដាលិច ឃុំទួលសុភី ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបាន ក្រុមគ្រួសារ បានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម ៕ វណ្ណះ

...

2dcc952c-a68d-483a-8bcd-6768e9078b44 81245fdb-bae2-4faa-997c-111365edf16e e5f9bbef-1b9d-4dd0-a731-d5f3197f8749

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print