ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បង្កឡើងដោយរថយន្តម៉ាកនីសាន់ដឹកឥដ្ឋ ទិសដៅស្របគ្នាបានបុកម៉ូតូបណ្តាលឲ្យយុវជនពីរនាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង១០ល្ចាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្ឡវលេខ១៩១៩ ហៅផ្លូវភ្នំពេញ-ហាណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សាក្សីឃើញហេតុការណ៍នេះនិយាយឲ្យដឹងថា គេឃើញយុវជនពីរនាក់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ12F-5373 ទិសដីពីត្បូងទៅជើង ។ លុះបើកមកដល់កន្លែងកើតហេតុម៉ូតូបានបើកគេចពីរ៉ឺម៉កម៉ូតូ ហើយក៏ត្រូវរថយន្តម៉ាកនីសាន់ ពណ៌ខោវ ពាក់ស្លាកលេខភ្នំពេញ3A-3633 ដឹកឥតបើកបរពីក្រោយបុកយ៉ាងពេញទំហឹងអូសម៉ូតូពីក្រោមប្រមាណ៥០០ម៉ែត្រ បណ្តាលយុវជនទាំងពីរនាក់ស្លាប់នៅនឹងកន្លែងតែម្តង ។
សមត្ថកិច្ចបានឲ្យដឹងថា សពយុវជនទាំងពីរនាក់ខាងលើមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ៕ សីហា