គ្រោះថ្នាក់ចរាចរណ៍ស្លាប់ទៀតហើយ!!  យុវជនពីរនាក់ត្រូវរថយន្តដឹកឥដ្ឋបុកអូសប្រមាណ៥០០ម៉ែត្របណ្តាលឲ្យស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បង្កឡើងដោយរថយន្តម៉ាកនីសាន់ដឹកឥដ្ឋ ទិសដៅស្របគ្នាបានបុកម៉ូតូបណ្តាលឲ្យយុវជនពីរនាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង១០ល្ចាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្ឡវលេខ១៩១៩ ហៅផ្លូវភ្នំពេញ-ហាណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សាក្សីឃើញហេតុការណ៍នេះនិយាយឲ្យដឹងថា គេឃើញយុវជនពីរនាក់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ12F-5373 ទិសដីពីត្បូងទៅជើង ។ លុះបើកមកដល់កន្លែងកើតហេតុម៉ូតូបានបើកគេចពីរ៉ឺម៉កម៉ូតូ ហើយក៏ត្រូវរថយន្តម៉ាកនីសាន់ ពណ៌ខោវ ពាក់ស្លាកលេខភ្នំពេញ3A-3633 ដឹកឥតបើកបរពីក្រោយបុកយ៉ាងពេញទំហឹងអូសម៉ូតូពីក្រោមប្រមាណ៥០០ម៉ែត្រ បណ្តាលយុវជនទាំងពីរនាក់ស្លាប់នៅនឹងកន្លែងតែម្តង ។

សមត្ថកិច្ចបានឲ្យដឹងថា សពយុវជនទាំងពីរនាក់ខាងលើមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ៕ សីហា

4e8c1dc6-17de-4725-bf2c-5c4200b049f6 024c1475-a2e8-48a1-899c-a08331291c0b  972156d4-0778-4e93-a486-a8d4782dc619 b627706a-5367-4b50-aea5-524bf7336d58 e78f478d-ba40-4a2f-87eb-4c7a3d4a7fd8 f0312b05-769a-4e33-a05e-9dfaae1fb2c9

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print