បាតុកម្មគាំទ្រនិងប្រឆាំងពីគម្រោងចាប់ខ្លួនអតីតប្រធានាធិបតី ផាក គឿនហេ

ចែករំលែក៖

ពលរដ្ឋកូរ៉េខាងត្បូងជាច្រើននាក់បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនៅមុខតុលាការ ដែលបើកសវនាការ ដើម្បីសម្រេចថាតើត្រូវចាប់ខ្លួនលោកស្រីអតីតប្រធានាធិបតី ផាក គឿនហេ ដែរឬទេ។ ក្រុមអ្នកគាំទ្រអតីត ប្រធានាធិបតីបានបញ្ជាក់ថា គម្រោងចាប់ខ្លួនអតីតប្រធានាធិបតីនេះគឺមិនសមហេតុផលឡើយ។

ចំណែកក្រុមប្រឆាំងអតីតប្រធានាធិបតីវិញក៏ដូច្នេះដែរ នាំគ្នាធ្វើបាតុកម្មទាមទារ ឲ្យតុលាការចាប់ខ្លួនលោកស្រី ផាក គឿន ហេ យកទៅកាត់ទោស ជាប់ពាក់ព័ន្ធនឹង អំពើពុករលួយ ក៏ដូចជាធ្វើឲ្យប្រទេសជាតិធ្លាក់ក្នុងស្ថានភាពអសន្តិសុខនយោបាយ។

ហេតុការណ៍ខាងលើកើតឡើង ក្នុង ពេលដែលតុលាការក្រុងសេអ៊ូល នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា បាននិង កំពុងបើកសវនាការ ដើម្បីធ្វើសេចក្ដីសម្រេចថាតើត្រូវចេញដីកា ចាប់ខ្លួនអតីតប្រធានា ធិបតី នៃប្រទេសកូរ៉េខាងត្បូង លោកស្រី ផាក គឿនហេ ជុំវិញរឿងអាស្រូវអំពើពុក រលួយ ដែលឈានដល់ការបណ្ដេញលោកស្រីចេញពីតំណែង ក្នុងពេលកន្លងទៅនេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់។

អតីតប្រធានាធិបតី នៃប្រទេសកូរ៉េខាង ត្បូងលោកស្រី ផាក គឿនហេ នឹងមានវត្តមាននៅតុលាការក្រុងសេអ៊ូល នៅអំឡុង ម៉ោង ១០ និង២០នាទីព្រឹកថ្ងៃទី៣០ ខែ មីនា នេះដើម្បីចូលរួមក្នុងសម័យប្រជុំ ហើយ ជាលទ្ធផលយ៉ាងណានោះ ទំនងជានឹង បង្ហាញឲ្យដឹងនៅល្ងាចថ្ងៃដដែលនេះ ឬ អាចអូសបន្លាយ ទៅដល់ព្រឹកថ្ងៃសុក្រទី ៣១ ខែមីនា។

ពាក់ព័ន្ធនឹងការចូលខ្លួន ទៅកាន់ ការិយាល័យតុលាការ អតីតប្រធានាធិបតីមិនទាន់ចប់អាណត្តិ លោកស្រី ផាក គឿន ហេ បានបដិសេធសុំ មិនឆ្លើយនឹងសំណួរ របស់ក្រុមអ្នកសារព័ត៌មាន នៅពេលដែលលោកស្រី ទៅដល់ទីកន្លែងឡើយ ជា មួយនឹងព្រឹកថ្ងៃដដែលនេះ ក៏មានការ ប្រមូលផ្ដុំតវ៉ា ទាំងក្រុមអ្នកគាំទ្រ និងអ្នក ប្រឆាំងលោកស្រី ផាក គឿនហេ។

គួរបញ្ជាក់ថា អតីតប្រធានាធិបតីកូរ៉េ ខាងត្បូង លោកស្រី ផាក គឿនហេ ត្រូវបានសភាចោទប្រកាន់ ពីបទអំពើពុក រលួយជាមួយនឹងមនុស្ស ជំនិតរបស់ខ្លួន កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៦ និង ឈានដល់ការបណ្ដេញ លោកស្រីចេញពី តំណែង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ហើយសវនាការថ្ងៃនេះដែរ ប្រសិន បើតុលាការសម្រេចចេញដីកាចាប់ខ្លួននោះ លោកស្រី ផាក គឿនហេ នឹងក្លាយ ជាថ្នាក់ដឹកនាំរបស់ ប្រទេសកូរ៉េខាងត្បូង ទី៣ ហើយដែលត្រូវចាប់ខ្លួន៕

korea (3)Protesters shout during a rally calling for South Korean President Park Geun-hye to step down in Seoul, South Korea, Friday, Dec. 9, 2016. South Korean lawmakers on Friday impeached President Park Geun-hye, a stunning and swift fall for the country's first female leader amid protests that drew millions into the streets in united fury. The letters read "Arrest, Park Geun-hye." (AP Photo/Lee Jin-man)korea (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print