ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងរុស្ស៊ីនឹងអុីរ៉ង់កាន់តែធ្វើឲ្យប្រទេសលោកខាងលិចព្រួយបារម្ភ

ចែករំលែក៖

ការដែលអុីរ៉ង់ប្រឆាំងជាមួយអាមេរិកដោយបើកចំហ ក្នុងនោះមានការដាក់ ទណ្ឌកម្មតប អាមេរិកវិញ ទៅលើក្រុមហ៊ុន អាមេរិកមួយចំនួនដែលជួយដល់ប្រទេសអុីស្រាអែល ដូចអ្វីដែល អាមេរិកដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនដែលជួយដល់កម្មវិធីអាវុធ មីស៊ីលរបស់អុីរ៉ង់ដែរ។

ហេតុការណ៍ខាងលើរបស់អុីរ៉ង់ ត្រូវ បានក្រុមអ្នកវិភាគលើកឡើងថា ដោយ សារតែអុីរ៉ង់ មានខ្នងបង្អែក រឹងមាំ គឺប្រទេស រុស្ស៊ី ទើប ប្រទេសនេះហ៊ានប្រឆាំងជាមួយអាមេរិកដោយបើកចំហ មិនខ្លាចរងការ វាយប្រហារឡើយ។ ប្រសិនបើអុីរ៉ង់ គ្មាន ខ្នងបង្អែកនោះ ប្រទេសមួយនេះ នឹងមិន ខុសអ្វីពី លីប៊ី ទុយនេស៊ី អុីរ៉ាក់ នោះឡើយ ។

បច្ចុប្បន្នទំនាក់ទំនងរវាងអុីរ៉ង់នឹងរុស្ស៊ីកាន់តែជិតស្និទ្ធថែមទៀត តាមរយៈនៃ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអុីរ៉ង់ ទៅកាន់ប្រទេសរុស្ស៊ី ហើយបានជួបចរចានៅវិមានក្រឹមឡាំងក្រុងមូស្គូ ជាមួយសម ភាគីរុស្ស៊ី លោក ពូទីន លើបញ្ហាសំខាន់ៗ មួយចំនួននៅក្នុង ទំនាក់ទំនង។ ក្រៅពីនេះ មេដឹកនាំទាំងពីរ ក៏ បានចុះឯកសារ១៥ ច្បាប់ទៀត ប៉ះលើគម្រោងរួមធំៗ ដូច ជាវិស័យថាមពល ផ្លូវអយស្ម័យយាន ពាណិជ្ជកម្ម -សេដ្ឋកិច្ច វិនិយោគ។ល។

នេះជាលើកដំបូង ដែលលោក Hassan Rouhaniបំពេញទស្សនកិច្ចផ្លូវការនៅរុស្ស៊ី តាំងពីគាត់ជាប់ឆ្នោតឡើងជាប្រធានាធិបតីទី៧ នៃប្រទេសអុីរ៉ង់ កាលពីថ្ងៃទី៣ ខែ សីហា ឆ្នាំ២០១៣មក។

ពេលបើកកិច្ចចរចា លោកប្រធានាធិប តីរុស្ស៊ី ពូទីន បានឆ្លៀតរំលឹកថា រុស្ស៊ី និង អុីរ៉ង់ មានទំនាក់ទំនងការទូតនឹងគ្នា ៥០០ ឆ្នាំហើយ។

អុីរ៉ង់ ជាប្រទេសជិតខាងរួមរស់ភូមិផងរបងល្អ ជាមួយរុស្ស៊ីនិងជាដៃគូដ៏ កក់ក្តៅជានិច្ច។ ប្រទេសទាំងពីរ សហការ គ្នាប្រកបដោយប្រសិទ្ធភាពសឹង នៅតាម គ្រប់មុខព្រួញ ទាំងការរួមកម្លាំងគ្នា ដោះ ស្រាយបញ្ហាអន្តរជាតិនានា ដែលចោទ យ៉ាងមោះមុតក៏ដូចជាផ្នែកសេដ្ឋកិច្ច ហើយ តែងសម្រេចបានផ្លែផ្កាដូចចិត្ត។ ឧទាហរណ៍ ក្នុងឆ្នាំទៅមិញ ទំហំផ្តោះប្តូរពាណិជ្ជកម្ម រវាងរុស្ស៊ី នឹង អុីរ៉ង់ បានកើនឡើង៧០ ភាគរយ ឯណោះ ទោះបីប្រទេសទាំងពីរ ស្ថិតក្នុងល័ក្ខខ័ណ្ឌសេដ្ឋកិច្ចស្មុគស្មាញក៏ដោយ។

ប្រធានាធិបតីអុីរ៉ង់ លោក Rouhani បានថ្លែងថា រុស្ស៊ីជាប្រទេសដែលគាត់ធ្វើ ទស្សនកិច្ចមុនគេក្នុងឆ្នាំនេះ។ អុីរ៉ង់និង រុស្ស៊ី សុទ្ធតែជាប្រទេសផលិតប្រេងនិង ឧស្ម័ន ដែលអាចមានទំនាក់ទំនង នឹងគ្នា គឺទំនាក់ទំនងស្ថាបនាហើយ លោកថែម ទាំងលម្អិតថា មានវិស័យច្រើនណាស់ ដែលរុស្ស៊ីអាចបញ្ចូលវិនិយោគ ជាពិសេសវិស័យប្រេងនិងឧស្ម័នតែម្តង។ នាពេល ចុងក្រោយ គូភាគីចេះសន្សំបានបទពិ សោធន៍ជាវិជ្ជមាន ក្នុងការប្រយុទ្ធទល់នឹងភេរវនិយមអន្តរជាតិ។ គោលដៅរួមរបស់ យើង គឺពង្រឹងសន្តិភាព និងស្ថិរភាពនៅ តំបន់ ហើយសហប្រតិបត្តិការយើង ឥត តម្រង់ប្រឆាំងប្រទេសទី៣ឡើយ៕

president iran and putinRussian President Vladimir Putin shakes hands with Iranian President Hassan Rouhani during a joint news conference following their meeting at the Kremlin in Moscow, Russia March 28, 2017. REUTERS/Sergei Karpukhin - RTX332WO

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print