អូឡាំពិកគ្រោងរៀបចំកីឡាករកីឡាការិនីប្រមាណ៣.២០០នាក់ សម្រាប់ពិធីសម្ពោធ និងពិសាបាយសាមគ្គីជាមួយសម្ដេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតយប់ថ្ងៃទី៤មេសានៅកោះពេជ្រ

ចែករំលែក៖

ភ្នំពេញ៖ លោក ថោង ខុន ប្រធានគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជាបានអះអាងថា នៅព្រឹកថ្ងៃទី៤ខែមេសាឆ្នាំ២០១៧និងល្ងាចថ្ងៃដដែលនោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំបានរៀបចំកីឡាករកីឡាការិនី គ្រូបង្វឹក ថ្នាក់ដឹកនាំ សហព័ន្ធកីឡាជាតិ ព្រមទាំងមន្ត្រីរាជការដែលពាក់ព័ន្ធប្រមាណ៣.២០០នាក់ ដើម្បីចូលរួមកម្មវិធីសម្ពោធហុកីឡដ្ឋានមរតកតេជោដំណាក់កាលទី១និងបញ្ចុះបឋម សិលាកសាងពហុកីឡដ្ឋានធំដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

លោកប្រធានគណៈកម្មការធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថានៅព្រឹកថ្ងៃទី៤ខែមេសាសម្ដេចតេជោហ៊ុនសែននឹង អញ្ជើញជាអធិបតីក្នុងពិធីបុកគ្រឹះបើកការដ្ឋានសាងសង់ពហុកីឡដ្ឋានមរតកតេជោធំ និងកាត់ខ្សែបូសម្ភោធអាងហែលទឹកព្រមទាំងអគារសម្រាប់កីឡាក្នុងសាលនិងទីលានមួយចំនួនដែលបានបញ្ចប់ការសាងសង់នោះ ។

លោកបានបន្តទៀតថា អាងហែលទឹកនេះបានបំពាក់នូវប្រព័ន្ធបច្ចេកវិជ្ជាចុងក្រោយ របស់ពិភពលោកមានអាងហែលទឹកចំនួន៣ គឺអាងកម្តៅសាច់ដុំអាងសម្រាប់ប្រកួតអាងលោតទឹក។ កន្លែងអង្គុយទស្សនាការប្រកួតហែលទឹកមានចំណុះ៣.០០០កន្លែង។ ចំពោះអគារសម្រាប់ប្រកួតកីឡាក្នុងសាលមានដូចជាកីឡាប្រយុទ្ធ និងកីឡា បាល់ទះ វាយសី វាយកូនឃ្លីលើតុ បាល់បោះនិង ប្រភេទកីឡានានាជាច្រើនទៀតដែលជាប្រភេទកីឡាលេងក្នុងសាល ។ ពហុកីឡដ្ឋានមរតកតេជោកសាងលើផ្ទៃដីទំហំ៨៥ហិកតាជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិននិងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ដោយគ្រោងទុនវិនិយោគសាងសង់ប្រមាណ១៥៧លានដុល្លារ។

ក្នុងនោះអគារធំដែលនឹងគ្រោងបុកគ្រឹះកសាងបន្តមានចំណុះចន្លោះពី៥៥.០០០នាក់ទៅ៦ម៉ឺននាក់មានកន្លែងបម្រុង៥.០០០កន្លែងព្រមទាំងមានប្រព័ន្ធសង្គ្រោះបាន រហ័សក្នុងករណីកើតមានបញ្ហាជាយថាហេតុនោះត្រឹមតែ៦នាទីប៉ុណ្ណោះ ។

ក្នុងឱកាសនោះដែរលោក ថោង ខុន បានអំពាវនាវឲ្យគ្រប់សហព័ន្ធកីឡាជាតិទាំងអស់ត្រូវខិតខំរៀបចំព្រឹត្តិការណ៍ប្រកួតឲ្យបានច្រើននៅពហុកីឡដ្ឋានមរតកតេជោ ចាប់ពីពេលនេះទៅ ដើម្បីឲ្យបន្សុាំជាមួយកន្លែងប្រកួតកម្រិតស្ដង់ដារអន្តរជាតិព្រោះនេះជាកន្លែងរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើទី៣២នាក់ឆ្នាំ២០២៣៕ សារីម

...

sarim (4) sarim (3) sarim (2) sarim (5) sarim (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print