បុរស៣នាក់បានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍២លើកនៅស្រុកបាកាន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ រយៈត្រឹមតែមួយម៉ោងប៉ុណ្ណោះធ្វើឲ្យបុរសចំនួន ០៣នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ០២លើក នៅស្រុកបាកាន ខេត្តពោធិ៍សាត់។

ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង២០ និង៣៥ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១០-២១១ ស្ថិតក្នុងភូមិ.ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១លើក រវាងរវាងម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1C 4137 បើកបរដោយឈ្មោះ សាយ ដេត ភេទប្រុស អាយុ ៤២ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រៃស្វាយ ឃុំឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ធ្វើដំណើរឆ្លងផ្លូវក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចខាងលើក៍បានបុកជាមួយរថយន្តម៉ាក ហុីណូ ភ្លៅ០៥ ពណ៏ខៀវលាយស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A 0098(អ្នកបើកបរគេចខ្លួន)ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ភាគ្គីម្ចាស់ម៉ូតូត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន នេះបើតាមការបញ្ជាក់ពីនគរបាលសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកបាកាន។

ប្រភពខាងលើបន្តថា លុះនៅវេលាម៉ោង២១ និង៣៥នាទី ខែថ្ងៃឆ្នាំដដែល នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៧-១៩៨ ស្ថិតក្នុងភូិអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១លើកទៀត រវាងរថយន្តសាំ្តម៉ាក កាមរី ពណ៏ប្រផេះ ពាក់ស្លាកលេខ BMC 0036 បើកបរដោយឈ្មោះ ខាន់ ប៊ួយ ភេទប្រុស អាយុ ៣៤ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិក្បាលស្ពាន សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ស្រាល) ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចខាងលើ ក៍បានបុកជាមួយរថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៏ខៀវ ពាក់ស្លាកលេខ 3B 6832 បើកបរដោយឈ្មោះ ស៊ន សារី ភេទប្រុស អាយុ ២៣ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រែកស្វាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល(ស្រាល) ខណៈកំពុងធ្វើដំណើរបញ្រ្ចាស់ទិសគ្នាលិចទៅកើត។

ប្រភពដដែលខាងលើបន្តទៀតថា វត្តុតាងម៉ូតូចំនួន ១គ្រឿង និងរថយន្តចំនួន ៣គ្រឿង សមត្តកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីរងចាំធ្វើការវាស់វែង និងបន្តនីតិវិធីជាក្រោយ៕ បឹុម ពិន

...

pursat (3) pursat (4) pursat (2) pursat (8) pursat (7) pursat (5) pursat (1) pursat (6)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print