រថយន្តដឹកទឹកលក់បួងចង្កូតមិនទាន់ក្រឡាប់ ប៊ិះធ្លាក់ទឹក

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ រថយន្តកូរ៉េប៉ែន ពណ៌ស លាយខៀវ គ្មានស្លាកលេខមួយគ្រឿង ដឹកទឹកលក់ បានបួងចង្កូតមិនទាន់បណ្តាលឲ្យក្រឡាប់ ប៊ិះធ្លាក់ទឹកកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅនៅចំណុចផ្លូវកែងខាងកើតវត្តព្រះអង្គធំ ភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

សេចក្តីរាយការណ៍ឲ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ដោយខ្លួនឯងបើកបរដោយបុរសវ័យជាង៤០ឆ្នាំ ឈ្មោះ ន រាយ រួមជាមួយកូនប្រុសអាយុជាង១០ឆ្នាំម្នាក់ផងដែរ ទីលំនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ប្រភពបន្តថា នៅមុនពេលកើតហេតុ រថយន្តដឹកទឹកលក់នេះធ្វើចរាចរណ៍ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បើនលឿន លុះដល់ពេលបត់ បួងចង្កូតមិនទាន់ ក៏បានជ្រល់ធ្លាក់ច្រាំងទន្លេតែម្តង ប៉ុន្តែមិនបណ្តាលឲ្យរងរបួសនរណាម្នាក់ឡើយ។

រថយន្តខាងលើត្រូវម្ចាស់រករថយន្តអូសមកអូសយ៉ាងប្រញាប់ប្រញាល់ ទៅកាន់យានដ្ឋានដោយខ្លួនឯង មិនរំខានដល់សមត្ថកិច្ចឡើយ ៕ មាស សុផាត

...

phat (1) phat (3) phat (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print