ភ្នំពេញ៖ ប្ដីប្រពន្ធ២នាក់ កំពុងដេក នៅបន្ទប់ជួលត្រូវជនល្មើស២នាក់ចូល ទៅចាប់ប្រពន្ធវាយបោកក្បាលរហូតដល់សន្លប់រួចហើយចាក់បុរសជាប្តីចំនួន៤ កាំបិតរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ ផ្អើលកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលក្នុងភូមិតាង៉ូវ ក្រោមសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ជនរងគ្រោះបុរសជាប្ដីឈ្មោះ សាក់ កាណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅបន្ទប់ជួលកើតហេតុខាង លើរងរបួសដោយកាំបិត៤កន្លែងគឺដៃខាងឆ្វេង២កន្លែងដៃស្ដាំ១កន្លែងនិងភ្លៅខាង ឆ្វេង១កន្លែង។ ចំណែកប្រពន្ធមានឈ្មោះ ខុម ស្រីលក្ខណ៍ អាយុ២៧ឆ្នាំ មុខរបរកម្មការីនីរោងចក្រកាត់ដេរសម្លៀកបំពាក់។
តាមសម្តីស្រី្តជាប្រពន្ធបានប្រាប់ថា អ្នក ចាក់រស់នៅជាមួយគ្នា២ឆ្នាំជាងមកហើយ មានកូនប្រុសអាយុ២ឆ្នាំនៅជាមួយឪពុកម្ដាយឯកស្រុកកំណើត ក្នុងភូមិស្ទឹងឆ្វេង ឃុំ ច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ ចាម។ នៅព្រឹកថ្ងៃកើតហេតុ គាត់មិនសូវស្រួលខ្លួនបានឲ្យអ្នកធ្វើការជាមួយសុំ ច្បាប់សម្រាកជាមួយប្ដីក្នុងបន្ទប់ ប៉ុន្តែ ពេលដែលសម្រាកនោះមិនបានចាក់គន្លឹះទ្វារបន្ទប់ទេ។ ពេលនោះស្រាប់តែមានបុរស២នាក់ជិះ ម៉ូតូមិនស្គាល់ម៉ាក ពណ៌ស ចូលមកក្នុងបន្ទប់ ហើយបោចសក់រូបគាត់បោកទៅ នឹងបន្ទប់ទឹកបណ្ដាលឲ្យពកក្បាលចំហៀងខាងឆ្វេង ចង់ស្រែក ឲ្យគេជួយក៏គ្មានកម្លាំងដែរ បានត្រឹមតែ ឈរមើលជនសង្ស័យធ្វើសកម្មភាពចាក់ប្ដីរបស់គាត់ដោយម្នាក់ចាប់ និងម្នាក់ទៀត កាន់កូនកាំបិតចុងស្រួចចាក់យកៗមិនដឹងប៉ុន្មានកំបិតទេរហូតដល់សន្លប់ ។
ក្រោយមកជនសង្ស័យបានរត់គេចខ្លួនបាត់ ហើយគាត់មានកម្លាំងកំហែងបន្តិច ក៏ចេញមកក្រៅបន្ទបស្រែកហៅឲ្យអ្នកជិតខាងជួយដឹកប្ដីគាត់ទៅពេទ្យ។ ភ្លាមៗនោះប្រជាពលរដ្ឋបានហៅរ៉ឺម៉កម៉ូតូ ដឹកប្ដីគាត់យកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកមានជ័យ ហើយក្រោយមកទើបប្ដឹងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន ។
ស្រ្តីជាប្រពន្ធបន្តថា គាត់ធ្លាប់ស្គាល់ ជនល្មើសទាំង២នាក់ ដែលធ្លាប់ឃើញប្ដី របស់គាត់ផឹកជាមួយច្រើនដងតែមិនដឹងថា ប្ដីគាត់មានទំនាស់អ្វី ហើយក៏មិនដែលឮប្ដីគាត់ប្រាប់ថា ទាស់ឬឈ្លោះគ្នាដែរ ។
ពេលនេះប្ដីគាត់សន្លប់មិនទាន់ដឹងខ្លួននៅឡើយ រង់ចាំដឹងខ្លួនចាំសួរនាំ ដោយ មានសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានមកធ្វើ កំណត់ហេតុ ទទួលពាក្យបណ្ដឹងនៅមន្ទីរពេទ្យតែម្ដង ហើយក៏សង្ឃឹមថាសមត្ថកិច្ចឆាប់ស្វែងរកចាប់ខ្លួនជនដៃដល់ផងដែរ ។
សមត្ថកិច្ចមូលដ្ឋានមិនទាន់បានបញ្ជាក់ថា ជាករណីអ្វីនៅឡើយទេ ហើយកំពុង ត្រួតពិនិត្យកន្លែងកើតហេតុនិងសួរនាំពីស្រ្តីជាប្រពន្ធពីដំណើរដើមទងរង់ចាំពី បុរសរងគ្រោះឲ្យគ្រូពេទ្យព្យាបាលដេរ របួសរួចរាល់សិន ចាំសួរនាំតាមក្រោយ ទើបសន្និដ្ឋានថា ជាករណីគំនុំ ឬករណីអ្វីឲ្យច្បាស់ហើយមួយជំហានដំបូង សង្ស័យជាករណីគំនុំ ព្រោះជនរងគ្រោះ មិនមានបាត់បង់ទ្រព្យសម្បត្តិអ្វីទេនៅក្នុងបន្ទប់ជួលនោះ ៕ ហេង សូរិយា