ភ្នំពេញ ៖ លោក បឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានដឹកនាំមន្ត្រីរាជការ ទាំងអស់ក្រោមឱវាទរបស់លោកធ្វើបុណ្យសូត្រមន្ត ដើម្បីសុំសេចក្តីសុខ សប្បាយ និងដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងឆ្នាំរកានេះ ដែលពិធីនេះបានប្រារពឡើងនៅព្រឹថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧។
នៅក្នុងពិធីនេះមានការចូលរួមពីប្រធានក្រុមប្រឹក្សាខណ្ឌ អភិបាលរង និងចៅចៅសង្កាត់ មេៗប៉ូលិស ប៉េអឹម ព្រមទាំងមន្ត្រីរាជការគ្រប់ផ្នែកទាំងអស់នៅនិងខណ្ឌ និងបាននិមន្តអញ្ជើញព្រះសង្ឃ៤៥អង្គ គ្រប់វត្តចំនួន៧វត្ត ក្នុងខណ្ឌមកចូលរួម ប្រោះព្រំផ្តល់នូវពរជ័យសព្វសារធុការ សុំសេចក្តីសុខផងដែរ។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជាប្រពៃណីព្រះពុទ្ឋសានា ដែលជាសាសនាជាតិនិងជាសាសនារបស់រដ្ឋ ដែលតែងគោរពធ្វើឡើងជារៀងរាល់ឆ្នាំតាមប្រពៃណីនៅក្នុងអំឡុខែមេសា ខែចេត្រ នៃឆ្នាំនិមួយៗ ។ ពិធីនេះតាមការតំណាលតៗគ្នាមកដែលមានចែងនៅក្នុងព្រះគម្ពីផង បានបញ្ជាក់ថា ជាវេលាមួយដែលទេវតាចាស់ត្រូវប្តូរចាកចេញពីភពចក្រវាឡឋានកណ្តាល ហើយផ្លាស់ទេវតាថ្មី ចូលមកថែរក្សាគ្រប់គ្រងមនុស្សលោកបន្តជំនួស តាមឈ្មោះសម្គាល់ឆ្នាំទាំង១២ នៃតួអង្គព្រះនាម របស់ទេវតានីមួយៗ ។
នៅក្នុងពិធីនេះដែរបើតាមភាពជាក់ស្តែងគេសង្កេតឃើញប្រជាជនខ្មែរភាគច្រើនដែលមានជំនឿទៅសាសនាព្រះពុទ្ឋ បាននាំគ្នាប្រគេន (ផ្តល់)ចំណីអហារនិងលុយកាក់ជូនដក់ព្រះសង្ឃ ដោយឧទ្ទិសក្នុងចិត្តថា សូមអោយអាហារនិងទ្រព្រសម្បត្តិលុយកាក់ទាំងនេះបានទៅ ដល់វិញ្ញាណរបស់ឪពុកម្តាយបងប្អូនដូនតារបស់គេដែលបានទទួលមរណភាព (ចែកឋាន)កន្លងទៅនោះ និងសូមអោយវិញ្ញាណដូន
របស់ដូនតា ឪពុកម្តាយជួយតាមថែរក្សា និងដឹនាំផ្លូវអោយរកសីមានបាននិងមានសេចក្តីសុខសប្បាយ ៕ តុង សីហា