សាលាខណ្ឌសែនសុខ សូត្រមន្តរាប់បាត្រសុំសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និមន្តព្រះសង្ឃ៤៥អង្គមកប្រោះព្រំ

ចែករំលែក៖

ភ្នំពេញ ៖ លោក បឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានដឹកនាំមន្ត្រីរាជការ ទាំងអស់ក្រោមឱវាទរបស់លោកធ្វើបុណ្យសូត្រមន្ត ដើម្បីសុំសេចក្តីសុខ សប្បាយ និងដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងឆ្នាំរកានេះ ដែលពិធីនេះបានប្រារពឡើងនៅព្រឹថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧។

នៅក្នុងពិធីនេះមានការចូលរួមពីប្រធានក្រុមប្រឹក្សាខណ្ឌ អភិបាលរង និងចៅចៅសង្កាត់ មេៗប៉ូលិស ប៉េអឹម ព្រមទាំងមន្ត្រីរាជការគ្រប់ផ្នែកទាំងអស់នៅនិងខណ្ឌ និងបាននិមន្តអញ្ជើញព្រះសង្ឃ៤៥អង្គ គ្រប់វត្តចំនួន៧វត្ត ក្នុងខណ្ឌមកចូលរួម ប្រោះព្រំផ្តល់នូវពរជ័យសព្វសារធុការ សុំសេចក្តីសុខផងដែរ។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជាប្រពៃណីព្រះពុទ្ឋសានា ដែលជាសាសនាជាតិនិងជាសាសនារបស់រដ្ឋ ដែលតែងគោរពធ្វើឡើងជារៀងរាល់ឆ្នាំតាមប្រពៃណីនៅក្នុងអំឡុខែមេសា ខែចេត្រ នៃឆ្នាំនិមួយៗ ។ ពិធីនេះតាមការតំណាលតៗគ្នាមកដែលមានចែងនៅក្នុងព្រះគម្ពីផង បានបញ្ជាក់ថា ជាវេលាមួយដែលទេវតាចាស់ត្រូវប្តូរចាកចេញពីភពចក្រវាឡឋានកណ្តាល ហើយផ្លាស់ទេវតាថ្មី ចូលមកថែរក្សាគ្រប់គ្រងមនុស្សលោកបន្តជំនួស តាមឈ្មោះសម្គាល់ឆ្នាំទាំង១២ នៃតួអង្គព្រះនាម របស់ទេវតានីមួយៗ ។

នៅក្នុងពិធីនេះដែរបើតាមភាពជាក់ស្តែងគេសង្កេតឃើញប្រជាជនខ្មែរភាគច្រើនដែលមានជំនឿទៅសាសនាព្រះពុទ្ឋ បាននាំគ្នាប្រគេន (ផ្តល់)ចំណីអហារនិងលុយកាក់ជូនដក់ព្រះសង្ឃ ដោយឧទ្ទិសក្នុងចិត្តថា សូមអោយអាហារនិងទ្រព្រសម្បត្តិលុយកាក់ទាំងនេះបានទៅ ដល់វិញ្ញាណរបស់ឪពុកម្តាយបងប្អូនដូនតារបស់គេដែលបានទទួលមរណភាព (ចែកឋាន)កន្លងទៅនោះ និងសូមអោយវិញ្ញាណដូន
របស់ដូនតា ឪពុកម្តាយជួយតាមថែរក្សា និងដឹនាំផ្លូវអោយរកសីមានបាននិងមានសេចក្តីសុខសប្បាយ ៕ តុង សីហា

...

01a61de5-84ea-4197-84df-00c84ec2b8bb 3c524bf6-3067-4c11-9d67-aa5cbee11f46 4c8b6c1b-e7f2-4483-bf33-06a269728b9b 6be87481-58eb-49d0-8218-d0503dd9ccfd 41e84ea0-a4f5-4bae-859d-1ef1576b6d79 60bdd126-c5b6-4b56-8a2d-d6f8069f33f8 9918ad65-5c9e-41cc-8129-1f68947b0348 ea51326c-2419-4430-bcf3-e7d0ab1a1e69 f288ed1e-14d8-40c9-ab58-9e9a6150d17a

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print