ពេលទិញថាខាតថ្លៃឈ្នួលតែ៣០ដុល្លារទេបើលក់វិញ លុះយកមកលក់ថាបាត់ហ៊ុនកាត់ខាត៥០ដុល្លារទៀត

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ស្ត្រីវ័យចំណាស់ម្នាក់កើតទុក្ខមិនសុខចិត្តដ្បិតអាជីវករលក់មាសយ៉ីហោ ឃាង សុខម៉េង លក់នៅក្នុងផ្សារ សាមគ្គីក្រុងស្ទឹងត្រែង លក់ខ្សែកផ្លាកទីនឲ្យគាត់ទម្ងន់៩ជី៨ហ៊ុនកន្លះ ក្នុងលិខិតស្នាមបានបញ្ជាក់ច្បាស់តម្លៃ(៥៣០ដុល្លារ)លក់វិញ តែ៥០០ដុល្លារតែប៉ុណ្ណោះ អស់ឈ្នួលតែ៣០ដុល្លារទេ តែផ្ទុយទៅវិញ មិនដូចការបញ្ជាក់ក្នុងក្រដាសនោះទេ ដែលឋិតក្នុងផ្សារសាមគ្គីស្ទឹងត្រែង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ស្ត្រីរងគ្រោះឈ្មោះថា សារុំ អាយុ៤៩ឆ្នាំ រស់នៅ ភូមិព្រែក សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង បានប្រាប់អ្នកសារព័ត៌មានថា គាត់បានទិញខ្សែកផ្លាកទីនមួយខ្សែ ដោយមានទម្ងន់៩ជី៨ហ៊ុនកន្លះ ក្នុងតំលៃ៥៣០ដុល្លារ លក់វិញ៥០០ដុល្លារ ដោយកាត់និងដកថ្លៃឈ្នួល៣០ដុល្លាររួចហើយ ដែលគួរឲ្យគាត់ភ្ញាក់នៅពេលដែលគាត់យកទៅលក់វិញ ស្រាប់តែអាជីវករខាងលើ ឆ្លើយថា ពាក់យូរសឹកបាត់ហ៊ុនត្រូវតែកាត់ខាត៥០ដុល្លារបន្ថែមពីលើឈ្នួល៣០ដុល្លារនោះទៀត ទាំងអស់៨០ដុល្លារ ធ្វើឲ្យគាត់មិនអាចទទួលយកបាន ទើបគាត់ទៅរកនគរបាលការពារសន្តិសុខផ្សារចុះអន្តរាគមន៍ដល់កន្លែងតែម្តង ។

ជុំវិញរឿងនេះដែរ លោក ហម ប៊ុនថែល ស្នងការរងទទួលបន្ទុកផែនព្រហ្មទណ្ឌបានលើកឡើងថា ករណីខាងលើនេះ លោកធ្លាប់បានឮប្រជាពលរដ្ឋនិយាយតៗគ្នាជាច្រើនមកដែរ ក៏ប៉ុន្តែមិនឃើញមានប្រជាពលរដ្ឋណាមួយតវ៉ា ឬមកដាក់ពាក្យនៅការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តនោះទេ។

លោកស្នងការរងបានបន្តទៀតថា គាត់សូមផ្ញើសារនេះជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល បើមានករណីដូចខាងលើនេះ សូមរាយការណ៍ជូននគរបាលប៉ុស្តិ៍ដែលនៅទីនោះ ឬមកដាក់ពាក្យនៅស្នងការដ្ឋាននគបាលខេត្ត ដើម្បីចាត់ការទៅលើអាជីវកទាំងនោះ កុំឲ្យធ្វើបែបនេះទៅលើបងប្អូនប្រជាពលរដ្ឋក្រីក្រទៀត ។

គួររំលឹកដែរថា ករណីអាជីវកលក់មាសក្នុងផ្សារសាមគ្គីស្ទឹងត្រែងភាគច្រើន តែងតែធ្វើបែបនេះទៅលើប្រជាពលរដ្ឋដែលគាត់ចង់ស្អាត ចង់ល្អ មកទិញគ្រឿងលម្អ ពេលត្រូវការយកមកលក់វិញ ធ្វើឲ្យគាត់ខកចិត្តជាខ្លាំង ទៅលើអាជីវករធ្វើមិនដូចកិច្ចសន្យា ឬការនិយាយនោះទេ ជាពិសេសជញ្ចីងថ្លឹងមាសពុំមានសុក្រឹតនោះទេ កាត់ឈ្នួលហើយ កាត់ខាតសឹករិចរិលផង ជាពិសេសជញ្ចីងស៊ីទៀត សូមឲ្យសមត្ថកិច្ចត្រួតពិនិត្យឡើងវិញ បញ្ហារឿងអាជីវកលក់មាសនេះ ភាគច្រើនគាត់ធ្វើបាបអ្នកជនបទ និងអ្នកមិនដឹងអីស្រេចតែគាត់ថា នោះទេ ៕ មាស សុផាត

...

phat (7) phat (6) phat (5) phat (3) phat (1) phat (8) phat (2) phat (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print