បុរសម្នាក់ស្រវឹងស្រាបើកម៉ូតូបុករបាំងថ្មពុះចែកទ្រូងផ្លូវដួលរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយបុរសម្នាក់ស្រវឹងស្រាជោកជាំបើកម៉ូតូលឿនពេកខ្វះការប្រុងប្រយត្ន័បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្តាលឲ្យដួលអូសប្រមាណជាង៥ម៉ែត្របរងរបួសធ្ងន់កាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខសាលាព្រះយេស៊ូគ្រិះតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយត្រូវបានសមត្ថកិច្ចមូលដ្ឋានហៅរថយន្តសង្រ្គោះដឹកទៅកាន់មន្ទីរពេទ្យព្រះកុសុមៈភ្លាមៗ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសមិនស្គាល់ឈ្មោះម្នាក់អាយុជិត៣០ឆ្នាំស្រវឹងស្រាជោកជាំបានបើកម៉ូតូមួយគ្រឿងម៉ាក ធូដេពណ៌ ស ពាក់ស្លាកលេខភ្នំពេញ1FT-5712ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៩៨ទិសដៅពីជើងទៅត្បូង។លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតទៅឆ្វេងបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យជនរងគ្រោះដួលអូសប្រមាណជាង៥ម៉ែត្រហើយបោកនឹងថ្នល់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកម៉ូតូរងការខូតខាតបន្តិចបន្តួចត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះទៅដល់យកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លារង់ចាំសាច់ញាតិមកទទួលយកទៅជួសជុលប្រើប្រាស់វិញ ៕ តុង សីហា

...

tong tong1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print