កិច្ចពិភាក្សា អាមេរិក-ចិនចាប់ផ្តើម

ចែករំលែក៖

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានទទួលស្វាគមន៍ប្រធានាធិបតី ចិន ស៊ី ជីនពីង នៅតំបន់ Resort Mar a Lago ក្នុងបរិយាកាសស្និទ្ធស្នាល បំផុតក្នុងជំនួប ដំបូងបង្អស់ បញ្ចប់ភាពតានតឹង តាំងពីលោកត្រាំឡើងកាន់តំណែងមកទល់ពេលនេះ។

ការទទួលស្វាគមន៍ប្រធានាធិបតីចិន នៅក្នុងតំបន់ ដែលប្រធានាធិបតីមុនៗធ្លាប់ បានធ្វើ ដោយឲ្យឈ្មោះថា សេតវិមានរដូវ រងាស្ថិតនៅក្នុងរដ្ឋ Florida ។ ជំនួបខាងលើធ្វើឡើងនៅរសៀលថ្ងៃទី៦ខែមេសា (ត្រូវនឹងថ្ងៃទី៧ខែ មេសានៅកម្ពុជា )។

នេះជាលើកទីមួយហើយដែលមេដឹកនាំទាំងពីរជួបពិភាក្សាគ្នា ក្រោយការបោះ ឆ្នោតអាមេរិក ហើយលោកត្រាំតែង តែរិះគន់ សកម្មភាពរបស់ចិន ។

លោក Matt Pottinger អ្នកឯកទេស ស្តីពីតំបន់អាស៊ី របស់សេតវិមាន ដែល មានតួនាទីឡើងគម្រោងឲ្យជំនួបរបស់មេដឹកនាំមហាអំណាចសេដ្ឋកិច្ចទាំងពីរ បាន ឲ្យដឹងថា មេដឹកនាំទាំងពីរបានជួបពិភាក្សាគ្នាក្នុងបរិយាកាស រីករាយ បើទោះបីមាន គំនាបពីអាមេរិកក្តី។

លោកត្រាំមានប្រសាសន៍ពេលធ្វើ ដំណើរទៅកាន់ រដ្ឋធ្លរីដា ថាបញ្ហាសំខាន់ៗដែលត្រូវពិភាក្សានោះមាន កម្មវិធីបរមាណូ របស់កូរ៉េខាងជើងនិង វិស័យពាណិជ្ជកម្ម ជាមួយចិន។

អ្នកឯកទេសវិភាគរបស់ចិន បានលើក ឡើងថា ភាគីអាមេរិក ជាអ្នកខាតបង់ច្រើន ជាងគេ ប្រសិនបើ ប្រធានាធិបតីត្រាំ ជំរុញឲ្យមានសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរនោះ។

ជំនួបរវាងមេដឹកនាំ អាមេរិក-ចិន មាន សារសំខាន់យ៉ាងខ្លាំង ដោយអាចកំណត់ ជោគវាសនា ពិភពលោក បាន។ ទាំងនោះ ហើយ ទើបប្រព័ន្ធផ្សព្វផ្សាយធំៗនៅលើ ពិភពលោកបានចាប់អារម្មណ៍យ៉ាងខ្លាំងនូវដំណើរ ទស្សនកិច្ចរបស់ប្រធានាធិបតីចិនទៅកាន់អាមេរិក។
ប្រសិនបើមេដឹកនាំប្រទេសទាំងពីរមិនចុះសម្រុងនឹងគ្នានោះទេ វិវាទ នៅក្នុងតំបន់អាស៊ីកាន់តែខ្លាំងឡើង ហើយប្រទេសតូចៗនៅក្នុងតំបន់ប្រាកដជារងផលប៉ះពាល់ជាមិនខានឡើយ៕

trump2_jxwq trump1_NUNM

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print