ទាហានហ្វុីលីពីនទៅគ្រប់គ្រងដែនទឹកនៅតំបន់មានវិវាទ

ចែករំលែក៖

ការយោគយល់របស់ហ្វុីលីពីនទៅលើសកម្មភាពរបស់ចិនមានដែនកំណត់ ដោយ ហ្វុីលីពីនមិនអនុញ្ញាតឲ្យចិនធ្វើអ្វីតាមតែ ចិត្តនៅលើដែនសមុទ្រស្ថិតក្នុងដែនអធិបតេយ្យរបស់ខ្លួននោះឡើយ។ លោក ឌុយ ទែរតេ បានបញ្ជាឲ្យកងទ័ពចូលទៅកាន់ កាប់ដែនកោះជម្លោះនៅសមុទ្រចិនខាង ត្បូង។ លោក ឌុយទែរតេ ថែមទាំងប្រាប់ ឲ្យកងទ័ពសង់ហេដ្ឋារចនាសម្ព័ន្ធ និងដោតទង់ជាតិហ្វុីលីពីននៅទីនោះទៀតផង។

ក្នុងពេលទស្សនកិច្ចនៅមូលដ្ឋានយោធាកោះប៉ាឡាវ៉ាន់ ភាគខាងលិចហ្វុីលីពីន ប្រធានាធិបតី ឌុយទែរតេ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកបានចេញ បញ្ជាឲ្យកងទ័ពចូលទៅសាងសង់ហេដ្ឋា រចនាសម្ព័ន្ធនៅលើកោះមួយចំនួននៃប្រជុំកោះជម្លោះ Spratleys នៅសមុទ្រចិន។ លោក ឌុយទែរតេ ប្រាប់ទៀតថា ហ្វុីលីពីន ទាមទារកោះពី៩ ទៅ១០នៃប្រជុំកោះ Spratleys ជាដែនបូរណភាពជាតិ។

សម្រាប់លោក ឌុយទែរតេ ថាគ្រប់គ្នាទៅកោះទាំងនោះហាក់ដូចជាចង់រកប្រយោជន៍ នៅតាមកោះទាំងនោះទៅវិញ តែហ្វុីលីពីននឹងធ្វើឲ្យប្រសើរជាងគ្រប់គ្នា គឺហ្វុីលីពីនចូល ទៅរស់នៅតាមកោះទំនេរអស់នោះតែម្តង។

គួរបញ្ជាក់ថា ក្រៅពីហ្វុីលីពីននៅសមុទ្រ ចិនខាងត្បូង ចិនមានជម្លោះដែនទឹកជា មួយប្រទេសជាច្រើនទៀតដូចជា ប្រទេស ព្រុយណេ, ប្រទេសម៉ាឡេស៊ី ប្រទេសវៀត ណាម ឬក៏កោះតៃវ៉ាន់៕

philipin (2) philipin (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print