ស្ថានភាពនៅកូរ៉េខាងជើងបានបង្ក ក្តីព្រួយបារម្ភយ៉ាងខ្លាំងពីសង្គ្រាមវាយ ប្រហារ ប្រទេសនេះដែលនឹងអាចកើត ឡើងក្នុងពេលដ៏ខ្លីខាងមុខ។ ទាំងនោះ ហើយដែលជាហេតុធ្វើឲ្យចិនដែលជា ប្រទេសជិតខាង និងជាសម្ពន្ធមិត្តដ៏ជិត ស្និទ្ធបំផុតរបស់កូរ៉េខាងជើង ត្រូវតែត្រៀមលក្ខណៈទប់ទល់នឹងហេតុការណ៍ទាំងនោះដោយទី១ចិនខ្លាចពលរដ្ឋកូរ៉េខាង ជើងជាច្រើនភៀសខ្លួនចូលប្រទេសចិន, ទី២គឺទប់ទល់ការវាយប្រហារចូលក្នុងទឹកដីចិន និងទី៣ អាចជួយដល់កូរ៉េខាងជើងពីក្រោយក្នុងការទប់ទល់នឹងសត្រូវ ដោយសារតែសត្រូវរបស់កូរ៉េខាងជើងក៏ជាសត្រូវ របស់ចិនដូចគ្នាដែរ។
ចំណុចទាំងនោះហើយបានជាទីក្រុងប៉េកាំងសម្រេចធ្វើសមយុទ្ធយោធាទ័ព ជើងទឹកនៅសមុទ្រលឿងមុនពេលជំនួប ដំបូងរវាងប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នឹងប្រធានាធិបតីចិន ស៊ី ជីនពីង។
តាមប្រភពព័ត៌មានឲ្យដឹងថានៅក្នុង សមយុទ្ធនេះ មានការចូលរួមដោយនាវា ផ្ទុកយន្តហោះតែមួយរបស់ចិន ដែលបានចាកចេញពីមូលដ្ឋានរបស់ខ្លួននៅទីក្រុង Qingdao នាថ្ងៃទី២០ ខែមីនា ហើយធ្វើ សមយុទ្ធយោធាប្រចាំឆ្នាំនៅសមុទ្រលឿង និងសមុទ្រប៉ហៃនៅក្បែរឆ្នេរសមុទ្រចិន ភាគឦសាន។
យោងតាមប្រភពពី UPI ចិនក៏បានប្រើបា្រស់យន្តហោះចម្បាំង Shenyang J-15 មានមូលដ្ឋានលើនាវាផ្ទុកយន្តហោះ ហើយទ័ពជើងទឹកបានហ្វឹកហ្វឺនលើការ ចាក់សាំងយន្តហោះកណ្ដាលអាកាស ការ ប្រយុទ្ធលើអាកាស ការវាយប្រហារគោល ដៅ ព្រមទាំងមានឧទ្ធម្ភាគចក្រ១គ្រឿង ហ្វឹកហ្វឺនចុះចតពេលយប់ និងធ្វើបេសក កម្មស្វែងរកទៀតផង៕
ប្រែសម្រួល៖ ម៉ែវ សាធី