គ្រួសារមានបំផុតនៅរុស្ស៊ីបាត់បង់តំណែងដោយសារតែការដាក់ទណ្ឌកម្មពីលោកខាងលិច

ចែករំលែក៖

ត្រកូល ​Rotenberg បានបាត់បង់តំណែងជាត្រកូលអ្នកមានទ្រព្យច្រើនបំផុតនៅរុស្ស៊ីដោយ​សារតែការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិច ។ ជំនួសតំណែងជាត្រកូលអ្នកមានទីមួយ​នៅរុស្ស៊ីគឺត្រកូល​ Gutseriyevs វិញម្តង ។

rotenberg-reachest-family_reuters_500_mria

តាមទស្សនាវដ្តី​ Forbes និងសារព័ត៌មាន The Moscow times បានផ្សាយថា​ត្រកូល​ Rotenberg មិនអាចរក្សាបានតំណែងត្រកូលអ្នកមានបំផុតទាំង១០នៅរុស្ស៊ីឡើយ ដោយទ្រព្យ​សម្បត្តិ​របស់​Rotenberg បានបាត់បង់ពាក់កណ្តាល បន្ទាបពីការដាក់​ទណ្ឌកម្មលើរុស្ស៊ី។​ទ្រព្យ​សម្បត្តិបានធ្លាក់​ចុះពី៥,៥៥ពាន់លានដុល្លារ នៅសល់​តែ​២,៩៥ពាន់លានដុល្លារតែប៉ុណ្ណោះ ក្រោយរយៈពេល​មួយ​ឆ្នាំដែលទទួលរងទណ្ឌកម្ម។ គ្រួសារខាងលើមានទំនាក់​ទំនងជាមួយ​លោក​ ពូទីនទើប​ត្រូវដាក់ទណ្ឌកម្មផងដែរ ។

អាមេរិកនិងអឺរ៉ុបបានដាក់ទណ្ឌកម្មទៅលើបុគ្គលដែលមានទំនាក់ទំនងជិតស្និតជាមួយលោក ពូទីន ដោយសារតែអ្នកទាំងនោះបានជួយដល់លោក ពូទីនអនុវត្តគោលនយោបាយគេចផុត​ពីការ​ដាក់ទណ្ឌកម្មរបស់លោកខាងលិច ។

មហាសេដ្ឋីរុស្ស៊ីជាច្រើនកំពុងប្រឈមនឹងការខាតបង់ជាទ្រងទ្រាយធំដោយសារតែការដាក់ទណ្ឌកម្មរបស់លោកខាងលិច ។ក្រោយពេលសេដ្ឋកិច្ចរុស្ស៊ីធ្លាក់ចុះក្រុមហ៊ុនឯកជនក៏ត្រូវ​ធ្លាក់ចុះដូចគ្នា ​៕

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print