ត្រកូល Rotenberg បានបាត់បង់តំណែងជាត្រកូលអ្នកមានទ្រព្យច្រើនបំផុតនៅរុស្ស៊ីដោយសារតែការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិច ។ ជំនួសតំណែងជាត្រកូលអ្នកមានទីមួយនៅរុស្ស៊ីគឺត្រកូល Gutseriyevs វិញម្តង ។
តាមទស្សនាវដ្តី Forbes និងសារព័ត៌មាន The Moscow times បានផ្សាយថាត្រកូល Rotenberg មិនអាចរក្សាបានតំណែងត្រកូលអ្នកមានបំផុតទាំង១០នៅរុស្ស៊ីឡើយ ដោយទ្រព្យសម្បត្តិរបស់Rotenberg បានបាត់បង់ពាក់កណ្តាល បន្ទាបពីការដាក់ទណ្ឌកម្មលើរុស្ស៊ី។ទ្រព្យសម្បត្តិបានធ្លាក់ចុះពី៥,៥៥ពាន់លានដុល្លារ នៅសល់តែ២,៩៥ពាន់លានដុល្លារតែប៉ុណ្ណោះ ក្រោយរយៈពេលមួយឆ្នាំដែលទទួលរងទណ្ឌកម្ម។ គ្រួសារខាងលើមានទំនាក់ទំនងជាមួយលោក ពូទីនទើបត្រូវដាក់ទណ្ឌកម្មផងដែរ ។
អាមេរិកនិងអឺរ៉ុបបានដាក់ទណ្ឌកម្មទៅលើបុគ្គលដែលមានទំនាក់ទំនងជិតស្និតជាមួយលោក ពូទីន ដោយសារតែអ្នកទាំងនោះបានជួយដល់លោក ពូទីនអនុវត្តគោលនយោបាយគេចផុតពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច ។
មហាសេដ្ឋីរុស្ស៊ីជាច្រើនកំពុងប្រឈមនឹងការខាតបង់ជាទ្រងទ្រាយធំដោយសារតែការដាក់ទណ្ឌកម្មរបស់លោកខាងលិច ។ក្រោយពេលសេដ្ឋកិច្ចរុស្ស៊ីធ្លាក់ចុះក្រុមហ៊ុនឯកជនក៏ត្រូវធ្លាក់ចុះដូចគ្នា ៕
ប្រែសម្រួល៖ ម៉ែវ សាធី