រថយន្តVIPក្រុមហ៊ុនកាពីតូលបុករថយន្តដឹកដី រថយន្តបាឡែនជាន់ហ្រ្វាំងមិនជាប់បុកបន្តខ្ទាតត្រូវអ្នកជិះកង់របួសធ្ងន់ស្រាល១១នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ រថយន្តវីអាយភីរបស់ ក្រុមហ៊ុនកាពីតូលបានបើកជែងរថយន្តដឹក ដីតែជែងមិនផុតក៏បុកពីក្រោយពេញទំហឹង ហើយរថយន្តបាឡែនមួយគ្រឿងមកពី ក្រោយជាន់ហ្វ្រាំងមិនជាប់បុកបន្តកន្ទុយ គ្នាខ្ទាតទៅត្រូវអ្នកជិះកង់បណ្តាលឲ្យរង របួសធ្ងន់ស្រាល១១នាក់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត៣ គ្រឿងបុកបន្តកន្ទុយគ្នានេះបានកើតឡើង កាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃ ទី១១ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ២៦១-២៦៣ ស្ថិតក្នុងភូមិ-ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្រោយពីកើតហេតុជនរងគ្រោះជាអ្នក ដំណើរនៅលើរថយន្តវីអាយភី និងអ្នកនៅ ក្នុងរថយន្តកាមរីបាឡែនរួមទាំងអ្នកជិះកង់ ម្នាក់ផងត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅ សង្គ្រោះ គ្រាដែលអ្នកបើករថយន្តកាមរី បាឡែនបានរត់គេចខ្លួនបាត់ស្រមោល។

តាមសាក្សីឃើញហេតុការណ៍បានឲ្យ ដឹងថា នៅមុនពេលកើតហេតុមានរថយន្ត ដឹកដីមួយគ្រឿងម៉ាកនីសាន់ បើកបរដោយ ឈ្មោះ អង់ ម៉ៅ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិថ្នល់ថ្មី ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យធ្វើដំណើរពីខេត្តបាត់ ដំបងទៅភ្នំពេញ។ លុះមកដល់ចំណុចកើត ហេតុគេឃើញរថយន្តវីអាយភីរបស់ក្រុម ហ៊ុនកាពីតូលម៉ាកតូយ៉ូតាហិច ពាក់ស្លាក លេខភ្នំពេញ 2AI-4237 បម្រុងបើកជែង រថយន្តដឹកដី តែជែងមិនផុតក៏បុកពីក្រោយ ពេញទំហឹង។ ពេលនោះមានរថយន្តកាមរី បាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2V-7424 ក្នុងដំណើរស្របទិសគ្នាជាន់ហ្រ្វាំង មិនជាប់ក៏បុកបន្តពីក្រោយរថយន្តវីអាយភី របស់ក្រុមហ៊ុនកាពីតូលរួចរេទៅបុកអ្នកជិះ កង់ម្នាក់បណ្តាលឲ្យរងរបួសសរុប១១នាក់ តែម្តង ។

ក្រោយពីកើតហេតុជនរងគ្រោះត្រូវ បានបញ្ជូនទៅសង្គ្រោះ គ្រាដែលអ្នកបើក បររថយន្តកាមរីបាឡែនបានរត់ចោលរថ យន្ត និងអ្នកដំណើរ ។

មន្ត្រីនគរបាលផ្នែកចរាចរណ៍ស្រុក មោងឫស្សីបានឲ្យដឹងថា មានស្ត្រី៥នាក់ រងរបួសនៅក្នុងហេតុការណ៍នេះ ក្នុងនោះ ២នាក់រងរបួសធ្ងន់ ប៉ុន្តែពុំមានជនរងគ្រោះ ណាម្នាក់បាត់បង់ជីវិតនោះទេ។

ក្រោយកើតហេតុរថយន្តទាំង៣គ្រឿង និងកង់១គ្រឿងត្រូវបាននគរបាលយកទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក មោងឫស្សី គ្រាដែលគេនៅពុំទាន់ស្គាល់ អត្តសញ្ញាណជនរងគ្រោះដែលជិះកង់ និង អ្នកដំណើរនៅលើរថយន្តវីអាយភីរបស់ ក្រុមហ៊ុនកាពីតូល ព្រមទាំងអ្នកជិះក្នុង រថយន្តកាមរីបាឡែន ៕ សំ វិច្ឆិកា

...

vichka1 vichka5 vichka2 vichka4 vichka3 vichka9 vichka vichka12 vichka8 vichka10 vichka11 vichka7 vichka6

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print