អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម៖ លោកស្រី អៀង ធីរិទ្ធ ទទួលមរណភាព

ចែករំលែក៖

ភ្នំពេញ៖ ប្រភពពីអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានឱ្យដឹងថា លោកស្រី អៀង ធីរិទ្ធ ប្រពន្ធរបស់លោក អៀង សារី អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ របស់កម្មាភិបាលខ្មែរក្រហម បានទទួលមរណភាពកាលពីវេលាម៉ោងប្រមាណ ១០និង៣០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅក្នុងខេត្តប៉ៃលិន ៕

លោកស្រី អៀង ធីរិទ្ធ កើតនៅថ្ងៃទី១២ ខែមីនា ឆ្នាំ ១៩៣២ ជាអតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៅអំឡុងពេលពេលនៃរបបកម្ពុជាប្រជាធិបតេយ្យ។ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១០ លោកស្រី អៀង ធីរិទ្ធ ត្រូវបានចោទប្រកាន់ នៅក្នុងសំណុំរឿង ០០២ លើបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្ស ជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ។

...

នីតិវិធីប្រឆាំងនឹងជន ជាប់ចោទ អៀង ធីរិទ្ធ នៅតែត្រូវបន្តក្នុងឆ្នាំ ២០១២ បន្ទាប់ពីគាត់ត្រូវបានរកឃើញថា មិនមានសម្បទាគ្រប់គ្រាន់ ក្នុងការចូលរួមសវនាការ ដោយសារតែការវិវឌ្ឍនៃជំងឺវង្វេងវង្វាន់បាត់ការចងចាំ ហើយគាត់ត្រូវបានដោះលែង ដោយស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។ លោកស្រី អៀង ធីរិទ្ធ ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការរហូតដល់គាត់ស្លាប់ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print