ខេត្ដកំពង់ឆ្នាំង៖ បន្ទាប់ពីដំណើរការ កម្មវិធីផ្លាស់ប្ដូរជំនាញឯកទេសការពារ អាវុធគីមីជីវសាស្ដ្រ វិទ្យុសកម្មនុយក្លេ អ៊ែរហៅកាត់ថា CBRNជាមួយភាគីកង ទ័ពសហរដ្ឋអាមេរិកអស់រយៈពេល៥ថ្ងៃ រួចមក(ថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ ២០១៥)នៅសាលាការពារគីមីសាស្ដ្រ (លង្វែក) ចំណុះទីចាត់ការការពារគីមី សាស្ដ្រអគ្គបញ្ជាការ ខ.ភ.ម.កាលពី ព្រឹកថ្ងៃទី២១ ខែសីហា បានប្រារឰពិធី បិទប្រព្រឹត្ដទៅក្រោមវត្ដមានលោក ឧត្ដមសេនីយ៍ទោ អ៊ឹម ឡាវីន នាយករង ទីចាត់ការការពារគីមីសាស្ដ្រអគ្គបញ្ជា ការ និងលោកវរសេនីយ៍ទោ Britt Vanshur តំណាងមេបញ្ជាការតំបន់ អាស៊ីបាស៊ីហ្វិក និងឆ្មាំជាតិរដ្ឋអាយដាហូ ព្រមទាំងមានគ្រូជំនាញ CBRN របស់ សហរដ្ឋអាមេរិក ថ្នាក់ដឹកនាំនាយក រងទីចាត់ការសាលាការពារគីមីសាស្ដ្រ និងយោធាចារ្យ កម្មសិក្សាការីជាច្រើន រូបទៀត ។
លោវរសេនីយ៍ទោ Britt Vanshur បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការ ផ្លាស់ប្ដូរជំនាញឯកទេសការពារអាវុធ គីមីជីវសាស្ដ្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ នេះពិតជាទទួលបានបទពិសោធន៍ជំនាញ ឯកទេសសមស្របទៅនឹងការរីកចម្រើន នៃវិទ្យាសាស្ដ្របច្ចេកវិទ្យាទំនើបឆ្លើយ តបនឹងតម្រូវការចាំបាច់របស់កងឯក ភាពជំនាញ មានភារកិច្ចការពារ និង ទប់ស្កាត់រាល់សារធាតុពុលទាំងឡាយ ដែលអាចកើតមានឡើងជាយថាហេតុ។
លោកវរសេនីយ៍ឯក ចាន់ ធី នាយក សាលាគីមីសាស្ដ្រលង្វែកបានលើកឡើង ពីលទ្ធផលនៃការផ្លាស់ប្ដូរជំនាញឯក ទេស CBRN ដោយប*ញ្ជាក់ថា ឆ្លងកាត់ ការហ្វឹកហ្វឺនរយៈពេល៥ថ្ងៃមកនេះទាំង យោធាចារ្យ និងកម្មសិក្សាការីបានយក ចិត្ដទុកដាក់គោរពវិន័យ ពេលវេលា រៀនសូត្រ និងការឧទ្ទេសនាមរបស់មន្ដ្រី ជំនាញសហរដ្ឋអាមេរិកធ្វើឱ្យវគ្គនេះ ទទួលលទ្ធផលគួរជាទីមោទនៈ ។
លោកឧត្ដមសេនីយ៍ទោ អ៊ឹម ឡាវីន ក្នុងនាមក្រសួងការពារជាតិ អគ្គមេ បញ្ជាការខ.ភ.ម. បានសម្ដែងការកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធ ផលការផ្លាស់ប្ដូរជំនាញឯកទេសការពារ អាវុធគីមីជីវសាស្ដ្រវិទ្យុសកម្ម និងនុយ ក្លេអ៊ែរនាពេលនេះពិតជានាំមកនូវ ចំណេះដឹង និងជំនាញមួយច្បាស់លាស់ សម្រាប់កងឯកភាពជំនាញការពារគីមី សាស្ដ្ររបស់ខ.ភ.ម. ។
ក្នុងនោះលោកឧត្ដមសេនីយ៍ទោ នាយករងទីចាត់ការការពារគីមីសាស្ដ្រ ក៏បានថ្លែងអំណរគុណចំពោះភាគីសហ រដ្ឋអាមេរិកដែលបានផ្ដល់បទពិសោធន៍ និងជំនាញ CBRN ដល់ខ.ភ.ម. ។ នេះជា សក្ខីភាពនៃកិច្ចសហប្រតិបត្ដិការរួមគ្នា រវាងកងទ័ពសហរដ្ឋអាមេរិកនឹងខ.ភ.ម. រួមចំណែកការពាររសន្ដិសុខ សុវត្ថិភាព ទាំងក្នុងតំបន់ និងលើពិភពលោក ។
លោកនាយករងទីចាត់ការក៏បាន សំណូមពរដល់ភាគីអាមេរិកបន្ដជួយ ឧបត្ថម្ភសម្ភារ និងឧបករណ៍ជំនាញការ ពារអាវុធគីមីជីវសាស្ដ្រ វិទ្យុសកម្ម នុយ ក្លេអ៊ែរ ព្រមទាំងមានកម្មវិធីផ្លាស់ប្ដូរ ជំនាញឯកទេសនេះជាបន្ដបន្ទាប់ទៀត ។
បន្ទាប់មកក៏មានការធ្វើលំហាត់ជាក់ ស្ដែងនៅលើទីលានដែលមានកម្មសិក្សា ការីចូលរួម៧៥នាក់មកពីបណ្ដាកងឯកភាពចំណុះឱ្យខ.ភ.ម.ផងដែរ ៕
ដោយ៖ សុខដុម