កម្ពុជាស្នើឱ្យជប៉ុនជួយដល់ទីក្រុងភ្នំពេញនិងសៀមរាបលើបញ្ហាទឹកស្អាត

ចែករំលែក៖

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង រដ្ឋមន្ដ្រីក្រសួងការបរ ទេសនិងសហប្រតិបត្ដិការអន្ដរជាតិបានជួបពិភាក្សាការងារជាមួយលោកស្រី សាអូរី កូអ៊ីស៊ី (Saori Koishi) ប្រធាន ប្រតិបត្ដិនាយកដ្ឋានកិច្ចការបរទេសនៃ នាយកដ្ឋានផែនការនិងកិច្ចការទូទៅក្រុងគីតាគ្យូស៊ូ (Kitakyushu) របស់ប្រទេស ជប៉ុនកាលពីវេលាម៉ោង៤និង៣០នាទី រសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ នៅទីស្ដីការក្រសួងការបរទេស ។

dwe12

អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី បានថ្លែងប្រាប់ក្រុមអ្នកកាសែត បន្ទាប់ពីជំនួបថា នៅក្នុងជំនួបពិភាក្សា នោះលោកឧបនាយករដ្ឋមន្ដ្រីបានរំលឹក ឡើងវិញអំពីសារសំខាន់របស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីក្នុង ឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូល មេគង្គ-ជប៉ុនលើកទី៧នៅប្រទេសជប៉ុន ក្នុងដើមខែកក្កដា ឆ្នាំ២០១៥កន្លងមក ដោយសម្ដេចតេជោបានស្នើឡើងឱ្យ បង្កើតទីក្រុងសម្ពន្ធភាពរវាងទីក្រុងភ្នំ ពេញជាមួយទីក្រុង Kitakyushu របស់ ប្រទេសជប៉ុន ។

បន្ទាប់ពីទស្សនកិច្ច របស់សម្ដេចតេជោលោកឧបនាយករដ្ឋមន្ដ្រីក៏បានទំនាក់ទំនងជាមួយលោកអភិ បាលរាជធានីភ្នំពេញឱ្យអញ្ជើញអភិបាលក្រុង Kitakyushu មកទស្សនកិច្ចនៅ កម្ពុជាដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្ដភាពរវាងទីក្រុងប្រទេសទាំង២។

អ្នកនាំពាក្យរូបនេះបានបន្ដថា លោក ឧបនាយករដ្ឋមន្ដ្រីក៏បានលើកឡើងនូវ សំណើឱ្យទីក្រុង Kitakyushu ជួយដល់ ទីក្រុងភ្នំពេញលើបញ្ហាទឹកស្អាត ពិសេស ការផ្ដល់នូវបច្ចេកវិទ្យាផ្នែកទឹកស្អាត ដោយលោកឧបនាយករដ្ឋមន្ដ្រីបានលើកឡើងថា ទឹកស្អាតនេះមានសារសំខាន់ ណាស់ចំពោះប្រជាជននៅទីក្រុងភ្នំពេញ និងនៅជាយទីក្រុងភ្នំពេញ ។

ឧបនាយករដ្ឋមន្ដ្រីក៏បានលើកឡើងពីបំណងប្រាថ្នារបស់កម្ពុជាចង់ឱ្យមានការចុះហត្ថលេខាក្នុងពេលឆាប់ៗខាងមុខនេះ លើអនុស្សរណៈរវាងទីក្រុងភ្នំពេញនឹង ទីក្រុង Kitakyushu លើបញ្ហាទឹកស្អាត នេះ ។ លោកឧបនាយករដ្ឋមន្ដ្រីក៏បាន លើកឡើងអំពីបំណងប្រាថ្នារបស់កម្ពុជា ដែលចង់ឱ្យទំនាក់ទំនងរវាងទីក្រុងភ្នំពេញ នឹងទីក្រុង Kitakyushu របស់ជប៉ុនត្រូវ បានពង្រីកឱ្យបានទូលំទូលាយរួមមាន ទាំងទំនាក់ទំនងលើផ្នែកវិនិយោគនិង ផ្នែកពាណិជ្ជកម្មផងដែរ ។

ទន្ទឹមនឹងនោះលោកឧបនាយករដ្ឋ មន្ដ្រីក៏បានលើកឡើងពីទីក្រុងសៀមរាប ដែលបច្ចុប្បន្នទទួលបានទេសចរណ៍ក្នុង មួយឆ្នាំជាង៤លាននាក់ ហើយដែលមាន ការគ្រោងទុកឆ្នាំក្រោយនឹងឡើងដល់៥លាននាក់ ។ ដូច្នេះបញ្ហាទឹកស្អាតក៏ចោទ ជាបញ្ហាមួយសំខាន់ដែរនិងចង់ឱ្យទីក្រុង Kitakyushu ជួយដល់ទីក្រុងសៀមរាប នៅក្នុងពេលអនាគត ។

លោកឧបនាយករដ្ឋមន្ដ្រីក៏បានលើក ឡើងនូវក្ដីសង្ឃឹមថា នៅថ្ងៃអនាគតគឺ នឹងសម្រេចបានការបង្កើតសម្ពន្ធភាព រវាងទីក្រុងសៀមរាបនឹងទីក្រុងKitak-yushu ។ ដោយពិនិត្យឃើញពីសារ សំខាន់នៃទំនាក់ទំនងទីក្រុងភ្នំពេញនិង ទីក្រុង Kitakyushu កន្លងមកនេះលោក ឧបនាយករដ្ឋមន្ដ្រីក៏បានលើកសំណើទៅសម្ដេចតេជោ ហ៊ុន សែន សុំតែងតាំង កុងស៊ុលកិត្ដិយសរបស់ព្រះរាជាណាចក្រកម្ពុជាប្រចាំនៅខេត្ដហ្វូគូអូកា ។

លោកស្រី Saori Koishi បានស្វាគមន៍ និងរីករាយចំពោះគំនិតផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីក្នុង ការបង្កើតឡើងនូវទីក្រុងសម្ពន្ធភាព រវាងទីក្រុង Kitakyushu ជាមួយទីក្រុងភ្នំ ពេញហើយគោលបំណងរបស់លោកស្រីនៅពលនេះដើម្បីពិភាក្សាលើផ្នែកបច្ចេក ទេសជាមួយផ្នែកពាក់ព័ន្ធរបស់កម្ពុជា ដើម្បីឈានទៅចុះហត្ថលេខាក្នុងពេល ឆាប់ៗនេះលើកិច្ចព្រមព្រៀងស្ដីពីការ បង្កើតសម្ពន្ធភាពរវាងទីក្រុងទាំង២ ៕

...

ដោយ៖ ហេង សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print