ភ្នំពេញ- អៀងធីរិទ្ធជាមេដឹកនាំខ្មែរក្រហមស្ត្រីជាន់ខ្ពស់បំផុតនៅក្នុងរបបប្រល័យពូជសាសន៍ដែលបានសម្លាប់រង្គាលប្រជាជនកម្ពុជាជិត២លាននាក់នៅចុងទសវត្សរ៍១៩៧០ បានស្លាប់កាលពីថ្ងៃសៅរ៍ នេះបើយោងតាមក្រុមគ្រួសារនិងមន្រ្តីអង្គការសហប្រជាជាតិ។ គាត់មានអាយុ៨៣ ឆ្នាំ។
អៀងធីរិទ្ធគឺជាប្អូនថ្លៃរបស់មេដឹកនាំកំពូលក្នុងចលនាបដិវត្តន៍របស់ប៉ុលពត។ បញ្ញាវ័ន្តមួយរូប លោកស្រីបានបម្រើការងារជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ចនិងបានរៀបការជាមួយនឹងលោកអៀងសារី អតីតរដ្ឋមន្រ្តីការបរទេសក្នុងរបបនេះ ដែលបានស្លាប់ក្នុងឆ្នាំ២០១៣ នៅអាយុ៨៧ឆ្នាំ។
កូនប្រុសរបស់លោកស្រី អៀង វុធ បាននិយាយថា គាត់ទទួលរងពីជំងឺវង្វេង បញ្ហាបេះដូងនិងបញ្ហាសុខភាពផ្សេងទៀត។ លោកបាននិយាយថា ពិធីបុណ្យសពបែបបព្រះពុទ្ធសាសនាត្រូវប្រារព្ធធ្វើនៅឯស្រុកកំណើតរបស់គ្រួសារនៅខេត្តប៉ៃលិន នៅភាគពាយព្យនៃប្រទេសកម្ពុជាដោយមានការបូជាសពនៅថ្ងៃច័ន្ទ។
លោកអៀង វុធ បាននិយាយតាមទូរស័ព្ទពីផ្ទះរបស់គាត់ថា: «ខ្ញុំមិនមានពាក្យជាច្រើនដែលត្រូវនិយាយនោះទេ ប៉ុន្តែយើងបានបាត់បង់ម្ដាយល្អនៅថ្ងៃនេះ”។
ប្រភព៖ AP