ការប្រកាសធ្វើបដិវត្តពណ៌តាម Facebook ធ្វើឱ្យយុវជនឈាមរាវម្នាក់ជាប់គុក

ចែករំលែក៖

ភ្នំពេញ ៖យុវជនឈាមរាវម្នាក់ដែលបានបង្ហោះតាម Facebook ដោយប្រើពាក្យថា ” តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តពណ៌ដើម្បីផ្លាស់ប្តូររបបមួយនេះចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ ” ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ ឃុំខ្លួនដាក់ពន្ធនាគារ ។ 
ប្រភពព័ត៌មាន ថ្លែងថា យុវជនរូបនេះឈ្មោះ គង់ រ៉ៃយ៉ា រហស្សនាមនៅក្នុងហ្វេសប៊ុក soriya koko ត្រូវបានចោទប្រកាន់ពីបទញុះញង់អោយមានការប្រព្រឹត្តបទឧក្រិដ្ឋ តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ យុវជនរូបនេះត្រូវបានសមត្ថកិច្ចអគ្គស្នងការដ្ឋាននគរបាលជាតិ ឃាត់ខ្លួន បន្ទាប់ពីបានបង្ហោះលើ Facebook ដែលខ្លឹមសារ ត្រូវបានចាត់ទុកថា ជាការធ្វើឱ្យមានភាពអសន្តិសុខក្នុងសង្គម ៕ 
 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print