ខណ្ឌរដ្ឋបាលជលផលកំពង់ចាមចុះបង្រ្កាបបទល្មើសនេសាទនៅបឹងធំ

ចែករំលែក៖

ខេត្តកំពង់ចាម; នៅព្រឹក​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ នេះខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានចុះទៅធ្វើរការបង្រ្កាបរាល់បទល្មើសនេសាទដែលកើតមាននៅបឹងធំ ត្រង់ចំណុចរលំពោរ៍ ដែលស្ថិតក្នុងឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានបញ្ជាក់អោយដឹងថា ដោយមានការយកចិត្តទុកដាក់ណែនាំចង្អុលបង្ហាញ ពីសំណាក់ លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ធុកជាប្រធានរដ្ឋបាលជលផល ក៏ដូចលោក លន់ លឹមថៃ អភិបាលនៃគណះអភិបាលខេត្តកំពង់ចាម ក្នុងការទប់ស្កាត់និងបង្រ្កាបរាល់បទល្មើសនេសាទដែលកើតមានឡើងពិសេសក្នុងរដូវហាមឃាត់នេសាទនេះ។ លោកបន្តថា ដើម្បីឆ្លើយតបនិងការយកចិត្តដាក់របស់ថ្នាក់ដឹកនាំខាងលើរ ជាក់ស្តែងកាលពីព្រឹកថ្ងៃទី២២នេះ ប្រតិបត្តការចុះបង្រ្កាប តាមបែបភ្លៀងរលឹមមួយត្រូវបានធ្វើរឡើង ដែលដឹកនាំដោយលោក ស្រ៊ុន​ លឹមសុង អនុប្រធានរដ្ឋបាលជលផល​ និងរូបលោកផ្ទាល់រួមនិងមន្ត្រីក្រោមឱវាទជាច្រើនអ្នកទៀត។ ​ លោក អ៊ុក ណារិន បានបញ្ជាក់ឲដឹងបន្ថែមទៀតថា ក្នុការចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនេះកំលាំងជំនាញ បានធ្វើរបង្រ្កាប​ ចាប់បានលូស្បៃមុង​ ២៦មាត់ របាំងស្បៃមុង ១៣០០ម៉ែត្រ បង្គោល​ ៣៩០ដើម​ និងរបាំងព្រួលផ្ចិតព្រែក​២កន្លែង​ ប្រវែង៣៥ម៉ែត្រ បង្គោល ៣០ដើម និងលប៤គ្រឿង​ ។ ហើយប្រតិបត្តការនេះក៏មានការឯកភាពផ្នែកផ្លូវច្បាប់ពីតំណាងអយ្យការផងដែរ ក្រោយបង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់ត្រូវបានកំលាំងជំនាញដុតបំផ្លាញចោល៕វណ្ណះ 

    
    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print