ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ធ្វើសកម្មភាពលួចទូរស័ព្ទដៃត្រូវម្ចាស់គេតាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់បម្រុងធ្វើសកម្មភាពលួចទូរស័ព្ទដៃគេមិនទាន់បានសម្រេចផងត្រូវម្ចាស់ម៉ូតូតាមទាន់ស្រែកថាចោរៗត្រូវប្រពលរដ្ឋដេញចាប់បាននាំគ្នាវាយមួយដៃមួយជើងរងរបួសយ៉ាងដំណំទើបប្រគល់ឲ្យសមត្ថកិច្ច ចំណែកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់។

ករណីនេះបានកើតឡើងកាលពីវរលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ នៅឃ្លាំងសមា្ហរលេខ៤២៥ ត្រង់ចំណុចផ្លូវ១៩៨ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យ១មានឈ្មោះ ខន រ៉ាយុត ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរមិនពិតប្រាដក ស្នាក់កៀនស្វាយ ខេត្តកណ្ដោល។

តាមប្រភពព័ត៌មានពីជនរងគ្រោះមានឈ្មោះគីក ទុី ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅឃ្លាំងសមា្ហរលេខ៤២៥ បានប្រាប់សមត្ថកិច្ចឲ្យដឹង ថា មុនពេលកើតហេតុម្ចាស់ម៉ូតូបានទុកទូរស័ព្ទដៃម៉ាកណូគា១គ្រឿង ហើយក៏បានដើរចូលទៅក្នុងបានមួយសន្ទុះក្រោយមកក៏ស្រាបតែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាកប្រេស ពណ៌ក្រហម ពាក់ស្លាកលេខរ.8339ភព ក៏បានមកធ្វើសកម្មភាពបម្រុងលួចទូរស័ព្ទដៃ តែម្ចាស់ម៉ូតូឃើញទាន់ក៏ស្រែកថាចោរៗទើបជនសង្ស័យនាំគ្នារត់ចែកជើងគ្នាទើបប្រជាពលរដ្ឋនាំគ្នាចេញចាប់បានម្នាក់វាយមួយដៃមួយជើងរងរបួសយ៉ាងដំណំ ទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍បឹងព្រលិតចាត់ការទៅតាមនិតិវិធី។ ក្រោយពីសមត្ថកិច្ចឃាត់ជនសង្ស័យខាងលើរកឃើញសោសម្រាប់កាច់កម៉ូតូមួយចំនួនផងដែរ។

បន្ទាប់មកជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍បឹងព្រលិតដើម្បីចាត់ទៅតាមនីតិវិធីផ្លូវច្បាប់៕ ស រស្មី

...

Gy (2) Gy (1) Gy (4) Gy (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print