រថយន្តក្រុមហ៊ុនទឹកដោះគោ(ធីផត)បើកបុករះម៉ូតូនិងរ៉ឺម៉កម៉ូតូហោះឡើងសួនរង្វង់មូលតាព្រហ្ម

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកទំនិញមួយគ្រឿងរបស់ក្រុមហ៊ុនទឹកដោះគោ(ធីផត)បើកបរដោយយុវជនម្នាក់លឿនដូចហោះជាន់ហ្វ្រាំងមិនស៊ីបុករះម៉ូតូ និងរ៉ឺម៉កម៉ូតូហើយជ្រុលចង្កូតឡើងសួនរង្វង់មូលតាព្រហ្ម សំណាងល្អក្នុងហេតុការណ៍នោះមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោងជិតព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចរង្វងមូលតាព្រហ្ម ផ្លូវជាតិលេខ៦ ភូមិ៣ សង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក(FRONTIER) ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2J-7573អ្នកបើកបរមានឈ្មោះឡាក់ សំបូរ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅក្នុងបុរីរុងរឿង ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា មានស្រុកកំណើតនៅភូមិព្រៃបាយ ស្រុកកោះអណ្តែត ខេត្តតាកែវ។ ចំណែកឯម្ចាស់រ៉ឺម៉កម៉ូតូមានឈ្មោះឆេង ពៅ អាយុ៣៦ឆ្នាំ ស្នាក់សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រងរបួសស្រាល។ រីឯម៉ូតូមួយគ្រឿងទៀតម៉ាកXR ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CM-5616រងខូចខាតបន្តិចបន្តួច អ្នកបើកបររងរបួសស្រាល។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេញកើតហេតុគេឃើញម៉ូតូនិងរ៉ឺម៉កកង់បីបើកបរតាមផ្លូវជាតិលេខ៦ក្នុងទិសដៅពីកើតទៅលិចខណៈពេលបើកបរមកដល់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញរថយន្តបង្កបើកបរតាមផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះចាប់ហ្វ្រាំងមិនស៊ីបានបើកបុករះម៉ូតូនិងរ៉ឺម៉កម៉ូតូរួចហើយក៏ជ្រុលចង្កូតទៅមុខហោះឡើងសួនរង្វងមូលតាព្រហ្មតែសំណាងល្អក្នុងហេតុការណ៍នោះមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសនោះទេ ហើយភ្លាមៗនោះអ្នកបើកបររថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ និងទាក់ទងសមត្ថកិច្ចជំនាញចុះមកវាស់វែងនិងនាំយកមធ្យោបាយពាក់ព័ន្ធនិងអ្នកបើកបររថយន្តបង្កទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយជាក្រោយ៕ ជ្រោយពេជ្រ

...

visal (1) visal (3) visal (4) visal (2) visal (6) visal (5)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print