មុខសញ្ញាចែកចាយគ្រឿងញៀន៥នាក់ប្រព្រឹត្តនៅទីកន្លែងផ្សេងៗ​គ្នា ត្រូវនគរបាលចាប់​ខ្លួនក្នុងថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំខ្មែរ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ឯក ស៊ុន សុផាត ស្នងការរងទទួលផែនប្រឆាំងបទល្មើសបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបានធ្វើការបង្រ្កាបមុខសញ្ញាលក់ចែកចាយថ្នាំញៀន បានចំនួន៣ ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ដែលបានចាប់ខ្លួននៅទីកន្លែងផ្សេងៗគ្នា ព្រមទាំងដកហូតបានថ្នាំញៀន ទាំងកញ្ចប់តូចនិងធំចំនួន១០កញ្ចប់។

ករណីទី១ នៅវេលាម៉ោង១៥៖១០ថ្ងៃទី១៦ មេសា ត្រង់ចំណុចក្រុមទី១៥ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះសួន សុធនចេស្តា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកហាងបារាំង នៅអូរឈើទាល មានស្រុកកំណើតនៅភូមិវាលវែង ឃុំវាលវែង ស្រុក-ខេត្តកំពង់ចាម ដកហូតបានថ្នាំញៀនមេតំហ្វេតាមីនចំនួន៤កញ្ចប់ ។

ករណីទី២, នៅវេលាម៉ោង១៦៖៣០នាទីថ្ងៃទី១៦ មេសា ត្រង់ចំណុចក្រុមទី១៨ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះជិន កែ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅឃុំរស្មី ស្រុករវៀងខេត្តព្រះវិហារ បច្ចុប្បន្នស្នាក់នៅសង្កាត់លេខ៤ក្រុង-ខេត្តព្រះសីហនុ ចាប់យកបានថ្នាំញៀនចំនួន២កញ្ចប់។

ករណីទី៣ នៅវេលាម៉ោង១៧៖៣០នាទី ថ្ងៃទី១៦ មេសា នៅចំណុចក្រុមទី៨ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះសេក រ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ដោយចាប់យកបានថ្នាំញៀនមេតំហ្វេតាមីន១កញ្ចប់។

ករណីទី៤ នៅវេលាម៉ោង២១៖០០ថ្ងៃទី១៦ មេសា កម្លាំងប៉ុស្ដិ៍ អូរឧកញ៉ាហេង និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកព្រៃនប់ បានឃាត់ខ្លួនជនសង្ស័យចែកចាយគ្រឿងញៀន២នាក់ ទី១ ឈ្មោះ ស៊ុន សន ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម មុខរបរកម្មកររោងចក្រ នៅចំណុចផ្លូវបំបែកទៅវត្ត ម៉ាអ៊ូ ស្ថិតនៅភូមិបត់គគីរ ។ ទី២ ឈ្មោះ ម៉ី ឃឿនភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករ រោងចក្រ រស់នៅភូមិស្នោទី២ ឃុំសុព័រ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដកហូតបានវត្ថុតាងរួមមាន ថ្នាំញៀនមេតំហ្វេតាមីន១កញ្ចប់ធំ និង២កញ្ចប់តូច ជញ្ជីងថ្លឹង១ ទូរស័ព្ទដៃ៣គ្រឿង និងសម្ភារមួយចំនួនទៀត។

លោកវរសេនីយ៍ឯកស៊ុន សុផាតស្នងការរងបានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀនដ៏ក្តៅគគុកនេះ ធ្វើឡើងក្រោមការបញ្ជាណែនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដែលលោកតែងតែដាក់បទបញ្ជាឲ្យកម្លាំងជំនាញ មានការប្រុងប្រយ័ត្ន និងបន្តឃ្លាំមើលមុខអាចឆ្លៀតឱកាសធ្វើសកម្មភាពក្នុងរយៈពេលនៃថ្ងៃបុណ្យចូលឆ្នាំខ្មែរនេះ៕ ឆ្លាម សមុទ្រ

...

kps (11) kps (10) kps (7) kps (12) kps (8) kps (9)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print