ស្ទាវខានយូរជូរមាត់ ម្ដាយបងប្អូនទៅលេងស្រុកអស់ ចាប់បងស្រីបង្កើតរំលោភបានសម្រេច

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ បុរសពោះម៉ាយម្នាក់ ត្រូវកម្លាំងនគរបាលក្រុងប៉ោយប៉ែតចាប់បញ្ជូនខ្លួនទៅស្នងការដ្ឋានខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ បន្ទាប់ពីមានពាក្យបណ្ដឹងរបស់ស្រ្តីរងគ្រោះត្រូវជាបងបង្កើត ដោយចោទពីបទចាប់សេពសន្ថវៈពេលម្ដាយបងប្អូនរវល់ទៅលេងស្រុកកំណើតនៅរដូវចូលឆ្នាំប្រពៃណីខ្មែរ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យដែលចាប់បងស្រីបង្កើតរំលោភសេសន្ថវៈនោះមានឈ្មោះគង់ សំអេន អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំណែកបងស្រីមានឈ្មោះគង់ សំអាត់ អាយុ៣៣ឆ្នាំ មុខរបធ្វើកាស៊ីណូ ស្នាក់នៅផ្ទះជាមួយគ្នា។

លោក ព្រហ្ម ពិសិទ្ធ អធិការងទទួលបន្ទុកផែនព្រហ្មទណ្ឌមានប្រសាសន៍ថា កាលពីវេលាម៉ោង១១យប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧កន្លងទៅ បុរសពោះម៉ាយខាងលើត្រូវជាប្អូនបង្កើតរូបនោះបានចាប់សេពសន្ថវៈទៅលើបងស្រីរបស់ខ្លួនស្រប់ពេលដែលម្ដាយ និងបងប្អូនមិននៅផ្ទះទៅលេងស្រុកកំណើតអស់នារដូវបុណ្យចូលឆ្នាំ ។

លោកបន្តទៀតថា លុះព្រឹកឡើងថ្ងៃទី១៧ ខែឆ្នាំដដែល ស្រ្តីរងគ្រោះត្រូវជាបងបង្កើតបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលប៉ោយប៉ែត ក្រោយពីមានពាក្យបណ្ដឹងកម្លាំងប៉ុស្ដិ៍រដ្ឋបាលបានទទួលបទបញ្ជារពីលោកវរៈសេនីយ៍ទោ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យចុះដល់ផ្ទះស្រ្តីរងគ្រោះដើម្បីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើមកប៉ុស្ដិ៍រដ្ឋបាលដើម្បីសួរនាំ ។ ក្រោយពីសួរនាំរួចសមត្ថកិច្ចប្រាប់ថា ជនសង្ស័យខាងលើបានឆ្លើយចំពោះមុខសមត្ថកិច្ចថា ខ្លួនមិនបានប្រព្រឹត្តអំពើដូចបងស្រីរបស់ខ្លួនចោទប្រកាន់នោះឡើយ ។

សមត្ថកិច្ចបញ្ជាក់ថា បើទោះជាបុរសខាងលើមិនបានឆ្លើយសារភាពយ៉ាងណាក៏ដោយក៏បញ្ជូនជននោះទៅស្នងការខេត្តបន្ទាយមានជ័យដែរដោយយោងទៅតាមពាក្យបណ្ដឹងរបស់ស្រ្តីជនរងគ្រោះត្រូវជាបង ៕ វណ្ណា

...

vanna (1) vanna (3) vanna (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print