ចេញពីគុកបាន៣ថ្ងៃ មកធ្វើសកម្មភាពកាច់សោ.កម៉ូតូទៀត ម្ចាស់គេទាន់វាយទ្រមខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ទើបនិងចេញពីគុកបាន៣ថ្ងៃទី ដោយសារលូចម៉ូតូហើយនៅមិនរាងចាលមកធ្វើសកម្មភាពកាច់សោ.កម៉ូតូម្តងទៀត ក៏ត្រូវម្ចាស់គេឃើញទាន់ចាប់បានផ្អើលប្រជាពលរដ្ឋចាប់ព្រួតវាយឡើងប៉ោងមុខបែកឈាម ទើបប្រគល់ខ្លួនរួមនិងវត្ថុតាងរួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅសួរនាំ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះនៅវេលាម៉ោង១៩និង២០នាទីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចផ្សារអង្គ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យខាងលើមានឈ្មោះ ឈួន សុភាព ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយអន្ទរ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ចំណែកជនរងគ្រោះមានឈ្មោះ សរ ធារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងដែកស្នាក់នៅផ្សារអង្គ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ រីឯម៉ូតូដែលជនសង្ស័យលួចម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CX-0994 ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូនៅមុខបន្ទប់ជួល ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លុះនៅម៉ោងកើតហេតុខាងលើ ក៏ត្រូវជនសង្ស័យដែលទើបនិងចេញពីពន្ធនាគារបាន៣ថ្ងៃមកធ្វើសកម្មភាពកាច់សោកម៉ូតូ ភា្លមនោះជនរងគ្រោះឃើញទាន់ក៏ចាប់ឃាត់ខ្លួនបានផ្អើលដល់អ្នកជិតខាងចេញមកព្រួតគ្នាវាយឡើងទ្រមខ្លួន។ ក្រោយមកជនសង្ស័យរួមនិងវត្ថុតាងប្រគល់ឲ្យសមត្ថកិច្ច ដើម្បីសាកសួរនាំ។

ជនសង្ស័យនៅមុខសមត្ថកិច្ចបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាច់សោកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ សុខាសែនជ័យ

...

sokha (1) sokha (3) sokha (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print