Everton ដាក់តម្លៃខ្លួន១០០លានផោនដល់ខ្សែប្រយុទ្ធ Romelu Lukaku

ចែករំលែក៖

ក្លិបEvertonកំពុងតែព្យាយាមធ្វើយ៉ាងណាដើម្បីរក្សាខ្សែប្រយុទ្ធ Romelu Lukaku មិនឲ្យចាកចេញពីក្លិបនៅរដូវកាលក្រោយ ដោយដាក់តម្លៃខ្លួនកីឡាករ អន្តរជាតិបែលហ្សុិករូបនេះខ្ពស់កប់ពពករហូតដល់ទៅ ១០០លានផោន ។

ខ្សែប្រយុទ្ធស្បែកខ្មៅ Romelu Lukaku ដែលកំពុងមានទម្រង់លេងល្អហើយនៅ សល់កិច្ចសន្យារយៈពេល២ឆ្នាំទៀតលេងឲ្យក្រុម Everton ប៉ុន្តែរូបគេបានបញ្ជាក់ យ៉ាងច្បាស់ថា ចង់ទៅលេងឲ្យក្លិបណាដែលមានកៅអីនៅក្នុងក្របខ័ណ្ឌ Champions League ។ ទោះបីជាក្លិប Everton ខំបញ្ចុះ បញ្ចូលយ៉ាងណាក៏ Lukaku មិនព្រមចុះ កុងត្រាថ្មីឡើយ។

បច្ចុប្បន្នមានក្លិបអង់គ្លេស២គឺ Manchester United និង Chelsea កំពុងចាប់ អារម្មណ៍ខ្លាំងទៅលើខ្សែប្រយុទ្ធLukakuដែលរកបាន២៤គ្រាប់នៅក្នុងរដូវកាលនេះ។ ប៉ុន្តែពួកគេប្រហែលជានឹងត្រូវគិតសាជាថ្មីម្តងទៀតចំពោះតម្លៃខ្លួនខ្ពស់កប់ ពពកដូច្នេះ ៕

...

Romelu (1) Romelu (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print