អាជ្ញាធរឥណ្ឌូនេស៊ីហាមកីឡាករ Michael Essien និង Carlton Cole មិនឲ្យចូលលេងលុះត្រាតែមានឯកសារត្រឹមត្រូវ

ចែករំលែក៖

អាជ្ញាធរឥណ្ឌូនេស៊ីបានហាមឃាត់ កីឡាករ Michael Essien និង Carlton Coleមិនឲ្យលេងជាមួយនឹងក្លិបថ្មី Persib Bandung របស់ពួកគេឡើយដោយសារតែក្លិបនេះពុំទាន់មានឯកសារចាំបាច់សម្រាប់អតីតកីឡាករនៅអង់គ្លេសPremier League ទាំង២រូបនេះ។

ក្លិបPersib Bandungដែលជាក្លិបល្បី បំផុតរបស់ប្រទេសឥណ្ឌូនេស៊ីបានចុះហត្ថលេខាទិញកីឡាករMichael Essien និង Carlton Coleដើម្បីយកមកពង្រឹងវិស័យបាល់ទាត់នៅក្នុងប្រទេសខ្លួន ប៉ុន្តែទីភ្នាក់ ងារកីឡាអាជីពដែលគាំទ្រដោយរដ្ឋាភិបាល ឥណ្ឌូនេស៊ីបានរកឃើញថា ក្លិប Persib Bandungពុំទាន់មានឯកសារដែលតម្រូវឲ្យកីឡាករ Michael Essien និង Carlton Cole អាចចូលលេងបាននៅឡើយទេ។

ក្រោយពីកោះហៅកីឡាករទាំង២រូប និងអ្នកគ្រប់គ្រងក្លិប Persib Bandung មក សួរនាំរួចអាជ្ញាធរអន្តោប្រវេសន៍ឥណ្ឌូនេស៊ី បានបញ្ជាក់ថា កីឡាករទាំង២រូបនេះមិនអាចចូលលេងបាល់ទាត់បានទេរហូតទាល់ តែពួកគេទទួលបានលិខិតអនុញ្ញាតសិនទើបអាចលេងបាន ។

លោក Umuh Muchtar អ្នកចាត់ការ ទូទៅក្លិប Persib Bandung បានចោទ ប្រកាន់ទីភ្នាក់ងារកីឡាអាជីពថា បានលូក ដៃជ្រៅពេកហើយ។ គាត់បានថ្លែងថា “ការដែលពួកគេមកកាន់ទីនេះគឺជាក្តីសប្បាយ រីករាយខ្លាំងណាស់សម្រាប់ពួកយើង។ ពួក គេចង់លើកតម្កើងកេរ្តិ៍ឈ្មោះឥណ្ឌូនេស៊ីលើពិភពលោក។ អ្នកណាក៏ដឹងដែរថា Essien គឺជាកីឡាករលំដាប់ថ្នាក់ពិភព លោកមិនមែនជាជនអន្តោប្រវេសន៍ខុស ច្បាប់នោះទេ” ។

គួរបញ្ជាក់ថា Essien ធ្លាប់លេងឲ្យក្លិប Chelsea, ACMilan និង Real Madrid។ ចំណែកកីឡាករ Carlton Cole ជាអតីត កីឡាកររបស់ក្លិប Chelsea និងWest Ham៕ ដេវីត

...

Michael (1) Michael (2) Michael (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print