គ្រូបង្វឹកAntonio Conteចង់នៅដឹកនំាក្រុមតោខៀវរយៈពេលច្រើនឆ្នាំទៀត

ចែករំលែក៖

លោក Antonio Conte គ្រូបង្វឹករបស់ក្រុមតោខៀវChelseaបានបង្ហើបប្រាប់ថា គាត់ចង់នៅដឹកនាំក្រុមរបស់អង់គ្លេសនេះជាច្រើនឆ្នាំទៀត ខណៈដែលក្នុងរដូវកាលដំបូងនេះគាត់អាចនឹងឈ្នះជើងឯក។

ក្រុមតោខៀវកំពុងតែឈរកំពូលតារាងលើក្រុមលេខ២ Tottenham ចំនួន៤ពិន្ទុ បន្ទាប់ពីពួកគេប្រកួតចាញ់ក្រុមបិសាច ក្រហម Manchester United ដោយលទ្ធ ផល 2-0 ។

អតីតគ្រូបង្វឹកក្រុមសេះបង្កង់ Juventus រូបនេះបានចុះហត្ថលេខាដឹកនាំក្រុម Chelsea រយៈពេល៣ឆ្នាំកាលពីខែមេសា ឆ្នាំមុន ហើយប្រសិនបើក្រុមគាត់លេងបានល្អគាត់នឹងទទួលបានកុងត្រាបន្ត១២ខែទៀត ។

ចំណែកក្រុម Inter Milan ក្នុងប្រទេសអុីតាលីកំពុងតែបង្ហាញពីមហិច្ឆតារបស់ខ្លួន ចង់នាំយកលោកAntonio Conteទៅកាន់ស្រុកកំណើតរបស់គាត់វិញ។ ប៉ុន្តែគ្រូបង្វឹក វ័យ៤៧ឆ្នាំរូបនេះបានបញ្ជាក់ថា គាត់សង្ឃឹម ថានឹងនៅដឹកនាំក្រុមរបស់លោកមហាសេដ្ឋីរុស្ស៊ី Roman Abramovic ក្នុងប្រទេសអង់គ្លេសជាច្រើនឆ្នាំទៀត ។

លោក Conte បានថ្លែងប្រាប់សារព័ត៌ មាន Sky Sports ថា “ខ្ញុំសង្ឃឹមថានឹងនៅទីនេះរយៈពេលយូរ។ យើងដឹងហើយថាការងារជាគ្រូបង្វឹកមិនមែនងាយស្រួលទេវាទាម ទារឲ្យមានលទ្ធផលសម្រាប់ក្រុម ” ៕ ដេវីត

...

Antonio Conte

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print