ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២០ ខែ មេសា ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប (AEU)។
និស្សិតដែលទទួលសញ្ញាបត្រថ្ងៃនេះមានៈ បរិញ្ញាបត្ររងជំនាន់ទី១៧, បរិញ្ញាបត្រជំនាន់ទី១៥, អនុបណ្ឌិតជំនាន់ទី៩, បណ្ឌិតជំនាន់ទី១ និងទី២ សរុប ១,៨៨៥នាក់ ដែលពិធីនេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ៕
...