បើសម្លឹងមើលពីចម្ងាយប្រាកដជាគ្មានអ្នកឲ្យតម្លៃដល់ខ្ទមកម្សត់បាក់បែកចាស់ទ្រុឌទ្រោមនេះឡើយ ប៉ុន្តែពេលចូលទៅ ដល់ទើបគ្រប់គ្នាភ្ញាក់ផ្អើល ដោយឃើញនៅខាងក្នុងនោះមានទូលក់គ្រឿងអលង្ការធ្វើពីមាសគ្រប់ប្រភេទ។
ពេលដំបូងខ្ទមកម្សត់នោះមិនត្រូវបានផ្សព្វផ្សាយទូលំទូលាយឡើយ ប៉ុន្តែក្រោយ ពេលដឹងថា ជាកន្លែងអាជីវកម្មលក់មាស ទើបធ្វើឲ្យខ្ទមនោះល្បីគ្រប់ទីកន្លែង។ ចំណុចទាំងនោះហើយ ទើបមិត្តអ្នកអានជា ច្រើនបានលើកឡើងថា «មិនត្រូវវាយតម្លៃតែពីខាងក្រៅឡើយ» ទាំងវត្ថុ និងមនុស្ស ជួនកាលដើមឈើមើលពីក្រៅពុកអស់ទៅ ហើយ តែនៅខាងក្នុងមានខ្លឹមដ៏រឹងមាំ។ មនុស្សស្លៀកពាក់មិនសមគួរអាវមិនអាវ ខោមិនខោ តែជាអ្នកមានទៅវិញ។
រូបភាពខាងលើត្រូវបានម្ចាស់គណនីហ្វេសប៊ុកម្នាក់មានឈ្មោះ N.T.T បង្ហោះ ទទួលបានការចូលចិត្ត like និងចែក រំលែករាប់មុឺននាក់ ដោយមនុស្សគ្រប់រូប មិននឹកស្មានថា ខ្ទមចាស់នោះគឺជាកន្លែងលក់មាសទៅវិញ ហើយជាមាសសុទ្ធដូច នៅទីផ្សារផងដែរ។
សូមបញ្ជាក់ថា ខ្ទមកម្សត់លក់មាស ខាងលើ មានជាយូរឆ្នាំមកហើយ ស្ថិតនៅ ស្រុក Cho Lach ខេត្ត Ben Tre ប្រទេស វៀតណាម។ តាមការបញ្ជាក់របស់ម្ចាស់ហ្វេសប៊ុកខាងលើ ខ្ទមលក់មាសនេះមាន ជាយូរណាស់មកហើយ តែមិនដែលមាន ចោរលួច ឬបាត់បង់អ្វីនោះឡើយ៕
ប្រែសម្រួល៖ ម៉ែវ សាធី