ខេត្តរតនគិរី៖ បុរសម្នាក់ខឹងប្រពន្ធស្តីបន្ទោសរឿងប៉ិនដើរផឹកស្រាពេក បានសម្រេចចិត្តយកខ្សែគោចងកធ្វើអត្តឃាតសម្លាប់ខ្លួនតែម្តង ។ ហេតុការណ៍ភា្ញក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៣និង០០នាទីយប់់ទាបភ្លឺ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ។
ប្រភពពីសាច់ញ្ញាត្តិបានឲ្យដឹងថា បុរសចងកសម្លាប់ខ្លួននោះមានឈ្មោះ សេវ ធាង ភេទប្រុស អាយុ២០ឆ្នាំជនជាតិចារាយ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
ប្រភពបានបន្តទៀតថា ដោយសារតែខឹងប្រពន្ធស្តីបន្ទោសថាមួយថ្ងៃៗដើរតែផឹកស្រាមិនជួយទៅធ្វើចំការអ្វីសោះ ក៏ស្រាប់តែទៅចងកសម្លាប់ខ្លួននៅក្រោមផ្ទះរបស់ម្តាយខ្លួនតែម្តង ។
បន្ទាប់ពីមានការភ្ញាក់ផ្អើលឆោឡោឡើងថា មានមនុស្សចងកធ្វើអត្តឃាតបែបនេះអ្នកភូមិក៏បានរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋានរួចទាំងសមត្ថកិច្ចបច្ចេកទេសនៃស្នងកានគបាលខេត្តក៏បានចុះមកដល់កន្លែងកើតហេតុត្រួតពិនិត្យនិងធ្វើកោសល្យវិច្ច័យ ឃើញថាជនរងគ្រោះនេះពិតជាបានចងកធ្វើអត្តឃាតខ្លួនឯងពិតបា្រកដមែន ហើយសមត្ថកិច្ចក៏បានប្រគល់សពឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិចផងដែរ ៕
...
ដោយ៖ អ៊ុចសាវុទ្ធ