រុស្ស៊ីបញ្ចូននាវាចម្បាំង៤គ្រឿងទៅធ្វើសមយុទ្ធនៅជិតព្រំដែនស៊ីរី​

ចែករំលែក៖

សារព័ត៌មានរុស្ស៊ីRIA Novosti បានផ្សាយថា រុស្ស៊ីបានបញ្ចូននាវាចម្បាំងទៅធ្វើសមយុទ្ធនៅជាប់ព្រំដែនស៊ីរីប៉ុន្តែមិនបានបញ្ជាក់លម្អិតពីការធ្វើសមយុទ្ធនោះឡើយ។ នៅពេលនេះទីតាំងយោធារបស់រុស្ស៊ីនៅក្បែរកំពុងផែTartus របស់ស៊ីរី។

nga_phai_4_tau_chien_tap_tran_gan_syria_VQZZ.JPG.ashx

ក្នុងចំណោមនាវាចម្បាំង៤គ្រឿងមានពីរគ្រឿងស្ថិតនៅក្នុងដែនសមុទ្រមេឌីទែរ៉ាណេស្រាប់។ នៅពេលនេះនាវា​Moskva និងនាវាយាមល្បាត​Ladniy ក៏បានចាក់ចេញពីកំពុងផែនៅដែនសមុទ្រខ្មៅប៉ុន្តែមិនដឹងថាពេលណាទៅដល់ទីតាំងធ្វើសមយុទ្ធនោះឡើយ។

រយៈពេលចុងក្រោយនេះរុស្ស៊ីបង្កើតវត្តមានយោធានៅជិតប្រទេសស៊ីរីទាំងកម្លាំងទាហានជើងទឹក​ជើងគោកនិងជើងអាកាស។ កាលពីថ្ងៃទី​២៣ខែមិថុនា ក្រុមចារកម្មអាមេរិកបានបង្ហាញរូបភាពផ្កាយរណបបង្ហាញឲ្យឃើញថារុស្ស៊ីបានបង្កើនកម្លាំងយោធានៅតំបន់ឈូងសមុទ្រជាប់ស៊ី​រី​ក្នុងគោលដៅការពាររដ្ឋាភិបាលរបស់លោកអាលអាសាដដែលជិតដួលរលំ។

វត្តមានរបស់យោធារុស្ស៊ីនៅក្បែរប្រទេសស៊ីរី ដោយក្រុមអ្នកឯកទេសរុស្ស៊ីដឹងយ៉ាងច្បាស់ថា​លោកខាងលិចអាចនឹងវាយប្រហារផ្តួលរំលំរដ្ឋាភិបាលរបស់លោកអាលអាសាដដើម្បីបញ្ចប់ការហូរចូលជនភៀសខ្លួនទៅកាន់តំបន់អឺរ៉ុប។

ក្នុងពេលជាមួយគ្នានេះ​មន្ត្រីរុស្ស៊ីនិងស៊ីរីបានច្រាន់ចោលការចោទប្រកាន់ខាងលើ។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីបញ្ជាក់ថា ទីក្រុងមូស្កូអាចនិងបញ្ចូនទាហានទៅកាន់ស៊ីរី តាមសំណើររបស់រដ្ឋាភិបាលលោកអាលអាសាដ៕

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print