ខេត្ដកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋរស់នៅ ក្នុងឃុំជៀប ស្រុកទឹកផុស មានការព្រួយ បារម្ភយ៉ាងខ្លាំងក្នុងការធ្វើដំណើរឆ្លងលើស្ពានថ្មកាត់ស្ទឹងមួយកន្លែងនៅចំណុចជិតអាស្រមកោះក្ទម្ព ឃុំជៀប ព្រោះស្ពាន នេះបានបាក់ ។ ដោយសារទឹកហូរច្រោះ ដោយដីក្បាលស្ពានមួយចំហៀង និង គ្រឹះជើងសសរស្ពានមួយចំនួនច្រោះដី អស់ទៅហើយដែលអាចធ្វើឱ្យបាក់រលំ និងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នក ដំណើរឆ្លងកាត់ ក្នុងពេលណាមួយពុំខាន នោះឡើយ បើមិនជួសជុល ។
ប្រជាពលរដ្ឋស្នើសុំលោកមន្ទីរ សាធារណការ និងលោកប្រធានមន្ទីរ អភិវឌ្ឃន៍ជនបទខេត្ដ មេត្ដាជួយជួសជុល ឱ្យបានឆាប់ៗផង បើមិនអ៊ីនចឹងទេប្រាកដ ជារលំបាក់ពេលណាមួយមិនខាន ។
ប្រជាពលរដ្ឋក្នុងឃុំជៀបបានឱ្យដឹង ថា ដោយសារលំបាកក្នុងការធ្វើដំណើរ ព្រោះតែដីក្បាលស្ពានត្រូវទឹកភ្លៀងហូរ ច្រោះបាក់អស់ដីមិនអាចធ្វើដំណើរបាន ដោយពួកគាត់បានសហការគ្នា ច្រកដី ដាក់ក្នុងការុងយកមកតម្រៀបគ្នានៅ គល់ស្ពាន និងបានយកឈើមកដាក់ពីលើ ដើម្បីឱ្យម៉ូតូ រថយន្ដ និងគោយន្ដ បានធ្វើ ដំណើរឆ្លងកាត់ទៅមកជាបណ្ដោះអាសន្ន តែប៉ុណ្ណោះ ។
ប្រជាពលរដ្ឋបានឱ្យដឹងទៀតថា ការ នាំគ្នាជួសជុលដូចខាងលើនេះគឺប្រជា ពលរដ្ឋអាចធ្វើដំណើរបានតែមួយរយៈ ពេលខ្លីប៉ុណ្ណោះ បើភ្លៀងនៅតែបន្ដធ្លាក់ ជាប់ៗគ្នាទឹកស្ទឹងបានហូរច្រោះដីក្បាលស្ពាន និងហូរច្រោះជើងសសរស្ពាន ជិតផុតចុងសសរជិតដួលរលំទៅហើយ ។ ព្រោះតែហេតុនេះពួកគាត់មានការព្រួយបារម្ភនិងបានសំណូមពរដល់លោកអភិ បាលស្រុកទឹកផុសអាជ្ញាធរខេត្ដពិសេស លោកមន្ទីរសាធារណការនិងលោកមន្ទីរអភិវឌ្ឍន៍ជនបទ មេត្ដាជួយមានវិធាន ការទប់ស្កាត់ការដួលរលំខូចខាតស្ពាន ខាងលើនេះ និងជួយជួសជុលស្ពាននេះ ឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ ទៅមកផងព្រោះរដូវកាន់បិណ្ឌ និងភ្ជុំ បិណ្ឌជិតចូលមកដល់ហើយ ។ បើគ្មាន ស្ពាននេះទេ ប្រជាពលរដ្ឋក្នុងឃុំជៀប ស្រុកទឹកផុសគាត់មិនអាចធ្វើដំណើរទៅមកធ្វើបុណ្យនៅអាស្រមកោះក្ទម្ព និង វត្ដនានានៅក្នុងឃុំ ស្រុកបាននោះឡើយ ។
ពាក់ព័ន្ធនឹងការខូចខាតស្ពានថ្មឆ្លង កាត់ស្ទឹងខាងលើនេះ ដែលកំពុងប្រឈម នឹងការដួលរលំនោះលោក ម៉េង ហាក់ អភិបាលស្រុកទឹកផុសបានឱ្យដឹងថា ស្ពាននេះកសាង ដោយប្រជាពលរដ្ឋ គ្មានអ្នកជំនាញបច្ចេកទេសណាមកធ្វើ នោះទេ ។ ពេលនេះប្រឈមនឹងការដួល រលំដោយសារតែច្រោះដីក្បាលស្ពាន និងដីគ្រឹះសសរស្ពានលោកក៏បានទទួល ព័ត៌មាន និងសំណូមពរពីប្រជាពលរដ្ឋ ផងដែរ ។ លោកក៏បានទាក់ទងជាមួយ មន្ទីរសាធារណការខេត្ដនិងមន្ទីរអភិវឌ្ឍន៍ ជនបទរួចហើយដែលសាមីមន្ទីរទាំង២ បានចុះមកពិនិត្យ និងសិក្សារួចហើយ ដើម្បីរិះរកមធ្យោបាយជួសជុលឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទៅមកនៅក្នុងរដូវភ្លៀង ៕
ដោយ៖ ហេង នរិន្ទ្រ