ឥណ្ឌូ​នេ​ស៊ី​ចាប់ខ្លួន​ជនភៀសខ្លួន​១៨​នាក់ ខណៈ​ដែល​ព្យាយាម​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​

ចែករំលែក៖

​មន្ត្រី​ឥណ្ឌូ​នេ​ស៊ី​បាន​បញ្ជាក់​ថា​ ប៉ូលិស​ឥណ្ឌូ​នេ​ស៊ី​បាន​ចាប់ខ្លួន​ជនអន្តោប្រវេសន៍​១៨​នាក់​ ខណៈ​ដែល​អណ្តែត​នៅ​លើ​ផ្ទៃសមុទ្រ​ ជិត​តំបន់​កោះ​ជ្វា​ ក្រោយ​ពី​ទូក​របស់​ពួក​គេ​ព្យាយាម​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​នោះ​អស់​ប្រេង​ ។​

Malcolm​ Turnbull

​លោក​ Filianto​ Akbar​ អ្នក​ទទួល​បន្ទុក​កិច្ចការ​ជនភៀសខ្លួន​ក្នុង​តំបន់​បាន​បញ្ជាក់​ថា​ ក្រុម​ជនភៀសខ្លួន​ដែល​មក​ពី​បង់​ក្លា​ដែ​ស​ ឥណ្ឌា​ និង​ប៉ា​គី​ស្ថាន​ផង​ដែរ​បានរ​សាត់អណ្តែត​តាម​ទូក​ឈើ​១​គ្រឿង​ដែល​ធ្វើ​ដំណើរ​មក​ពី​ច្រាំង​ Pameungpeuk​ ភាគ​ខាងលិច​កោះ​ជ្វា​នោះ​ឆ្ពោះទៅ​កាន់​ដែន​កោះ​ Christmas​ ស្ថិត​ទីតាំង​ដាច់​ស្រយាល់​របស់​ប្រទេស​អូស្ត្រាលី​ ។​

​ប្រភព​បាន​បន្ត​ថា​ ជនភៀសខ្លួន​ទាំងនោះ​បាន​ធ្វើ​ដំណើរ​ក្នុង​គោលដៅ​ឆ្ពោះទៅ​កាន់​ដែន​កោះ​ Christmas​ ប្រទេស​អូស្ត្រាលី​ ប៉ុន្តែ​ចៃដន្យ​ទូក​ឈើ​របស់​ពួក​គេ​អស់​សាំង​ ខណៈ​មក​ដល់​ជិត​ច្រាំង​ក្នុងស្រុក​ Cianjur​ កាលពី​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ។​ ក្រុម​ជនភៀសខ្លួន​ទាំងនោះ​បាន​ស្វះស្វែង​ការ​ជួយ​ពី​សំណាក់​ទូក​នេសាទ​ដែល​ឆ្លងកាត់​នៅ​ទីនោះ​ ប៉ុន្តែ​ក្រោយមក​ ក្រុម​អ្នកនេសាទ​បាន​រាយការណ៍​ព័ត៌មាន​នេះ​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ។​

​លោក​ Akbar​ បាន​បន្ត​ទៀត​ថា​ បន្ទាប់​ពី​មានការ​ចាប់ខ្លួន​រួច​មក​ ជនភៀសខ្លួន​១៦​នាក់​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរឃុំឃាំង​ជនភៀសខ្លួន​ ខណៈ​ដែល​អ្នក​នៅ​សេសសល់​កំពុង​ត្រូវ​បាន​សាកសួរ​ដោយ​ប៉ូលិស​ ។​ លោក​បញ្ជាក់​ថា​ នាវិក​ និង​កម្មករ​ដើរទូក​២​នាក់​ត្រូវ​ចាប់ខ្លួន​ផង​ដែរ​ ។​

​គោលនយោបាយ​អភិរក្ស​រដ្ឋាភិបាល​អូស្ត្រាលី​ កាលពី​ឆ្នាំ​២០១៣​បាន​ដាក់​ចេញ​វិធានការ​រឹតត្បិត​ទៅ​លើ​គោលនយោបាយ​ជនភៀសខ្លួន​ ដោយ​អនុញ្ញាត​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ទោះ​ចង់​មិន​ចង់​ត្រូវ​តែ​ទប់ស្កាត់​ការ​ចូល​ជនភៀសខ្លួន​ទៅ​កាន់​ទឹកដី​អូស្ត្រាលី​ ។​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ កាលពី​ពេល​កន្លង​មកនេះ​បាន​សម្តែង​ការ​អាក់អន់ស្រពន់ចិត្ត​ចំពោះ​គោលនយោបាយ​ខាងលើ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ ដែល​កាល​ណោះ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​នាយក​រដ្ឋមន្ត្រី​ តូ​នី​ អា​ប៊ូ​ត​ ។​

​គោលនយោបាយ​ទៅ​លើ​ជនភៀសខ្លួន​នោះ​បាន​បញ្ជូន​ត្រឡប់​ទៅ​វិញ​នាវា​ដឹក​ជនភៀសខ្លួន​ដែល​ចូល​ដល់​ទឹកដី​អូស្ត្រាលី​ហើយ​នោះ​ បើ​ទោះបីជា​ដឹង​ថា​ ជនភៀសខ្លួន​ទាំងនោះ​ពិតជា​រង​ទុក្ខទោស​ពិតៗ​យ៉ាងណា​ក៏​ដោយ​ ។​ ក្រៅពី​នេះ​ នៅ​មានការ​បញ្ជូន​ជន​ស្វែងរក​សិទ្ធិ​ជ្រកកោន​ទាំងនោះ​ទៅ​ឃុំឃាំង​នៅ​ដែន​កោះ​ Nauru​ និង​ Papua​ New​ Guinea​ ហើយ​ដែល​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​ក្រុម​សិទ្ធិ​មនុស្ស​ ។​

​នេះ​ជា​ករណី​លើក​ដំបូង​បំផុត​ស្តី​អំពី​ជនភៀសខ្លួន​ធ្វើ​ដំណើរ​តាម​ទូក​ដើម្បី​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​សុំ​សិទ្ធិ​ជ្រកកោន​ ចាប់តាំងពី​នាយក​រដ្ឋមន្ត្រី​អូ​ស្ត្រី​ថ្មី​ លោក​ Malcolm​ Turnbull​ ឈ្នះ​ឆ្នោត​ក្លាយជា​នាយក​រដ្ឋមន្ត្រី​នោះ​រួច​មក​ ៕

A supplied image obtained Tuesday, Oct. 1, 2013 of asylum seekers on a vessel which sunk last Friday off the coast of Java, Indonesia. Four more bodies, including those of two children, were found on Monday morning, bringing the toll to 36 dead and authorities say more than 20 people are missing, feared drowned. (AAP Image/Courtesy; SBS Dateline, Supplied by Hussein Khoder) NO ARCHIVING, EDITORIAL USE ONLY

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print