កូរ៉េ​ខាងត្បូង​បន្ដ​បង្ហោះ​ប៉េងប៉ោង​នាំ​ខិត្ដប័ណ្ណ​ប្រឆាំង​កូរ៉េ​ខាងជើង​

ចែករំលែក៖

​ក្រុម​សកម្មជន​នៅ​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​ទី​២៣​ បាន​បង្ហោះ​ប៉េងប៉ោង​ផ្ទុក​ ខិត្ដប័ណ្ណ​ប្រឆាំង​កូរ៉េ​ខាងជើង​នៅ​តំបន់​ Paju​ ភាគ​ខាងលិច​ទីក្រុង​សេ​អ៊ូ​ល​។​

South Korean activists release balloons carrying anti-North Korea leaflets at a park in the border town of Paju, north of Seoul, on October 29, 2012. South Korean activists floated anti-Pyongyang leaflets across the border with North Korea on October 29 a week after the North threatened military action over a similar propaganda exercise. AFP PHOTO / JUNG YEON-JE

​ក្រុម​សកម្មជន​មួយ​ក្រុម​បាន​បង្ហោះ​ ប៉េង​បោង​ផ្ទុក​ខិត្ដប័ណ្ណ​៩​សែន​សន្លឹក​ ដែល​មាន​ខ្លឹមសារ​ប្រឆាំង​ទៅ​នឹង​ការ​សាក​ ល្បង​គ្រាប់បែកបរមាណូ​។​ ក្រោយ​មួយ​ ម៉ោង​ក្រុម​សកម្មជន​ផ្សេង​ទៀត​ក៏​បាន​ បង្ហោះ​ប៉េងប៉ោង​ផ្ទុក​ខិត្ដប័ណ្ណ​១.២​លាន​សន្លឹក​បង្ហោះ​ចូល​ទៅ​ទឹកដី​កូរ៉េ​ខាងជើង​ តែ​ធ្លាក់​នៅ​តំបន់​ស​ព្រំដែន​ប្រទេស​ទាំង​ពីរ​។​

ភាគី​កូរ៉េ​ខាងជើង​បាន​ស្នើរ​ដល់​កូរ៉េ​ ខាងត្បូង​ឱ្យ​បញ្ចប់​សកម្មភាព​ខាងលើ​ ប៉ុន្ដែ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​មិន​អាច​ បញ្ចប់​សកម្មភាព​នោះ​បាន​ឡើយ​ដោយសារ​តែ​វា​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​ មតិ​។​ ​

បញ្ហា​ខាងលើ​បាន​ប្រែ​ក្លាយទៅជា​ មូលហេតុ​ធ្វើ​ឱ្យ​ប្រឈម​មុខ​តានតឹង​ដាក់​គ្នា​រវាង​ប្រទេស​ទាំង​២​ ប៉ុន្ដែ​រដ្ឋាភិបាល​ មិន​មាន​វិធានការ​ណាមួយ​ទប់ស្កាត់​។​ ​

កន្លង​មក​ថ្មីៗ​កូរ៉េ​ខាងត្បូង​ក៏​បាន​ដាក់​ ប្រដាប់​បំពង​សំឡេង​នៅ​តាម​ព្រំដែន​បង្ក​ ឱ្យ​មាន​ប៉ះទង្គិច​គ្នា​កើតឡើង​។​ ការ​ ប្រឈម​មុខ​ដាក់​គ្នា​នា​ពេល​នោះ​វា​នឹង​ ផ្ទុះ​សង្គ្រាម​ជា​ទ្រង់ទ្រាយ​ធំ​កើតឡើង​ តែ​ សំណាងល្អ​ប្រទេស​ទាំង​២​សម្រេច​ចរចា​គ្នា​នៅ​នាទី​ចុង​ក្រោយ​ ៕​

1-1421739578478

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print