ខេត្តព្រះវិហារ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា មានគ្រោះធម្មជាតិភ្លៀងលាយខ្យល់ព្យុះកន្រ្តាក់ បានបក់បោកមកលើនៅទីបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣ បង្កការខូចខាតរួមមាន ៖ រលំផ្ទះចំនួន១៧ខ្នង ក្នុងនោះផ្ទះគំរូចំនួន១១ខ្នង និងផ្ទះបណ្តោះអាសន្នចំនួន៦ខ្នង , របើកដំបូលផ្ទះចំនួន០ខ្នង ក្នុងនោះផ្ទះគំរូ ៨៨ខ្នង និងផ្ទះបណ្តោះអាសន្នចំនួន២ខ្នង , របើកដំបូលសាលាបឋមសិក្សា មរតកតេជោសែន ចំនួន ២ខ្នង ស្មើនឹង៧បន្ទប់ ,ខូចផ្ទាំងសូឡាក្នុងទីបញ្ជាការកងពលធំចំនួន១០ ផ្ទាំង ,រលំបង្គោលខ្សែរភ្លើងមួយដើម ,ស្លាប់គ្រួសារកងទ័ពចំណុះកងពលធំលេខ៣ម្នាក់ និងរបួសប្រជាពលរដ្ឋចំនួន៣នាក់ (ស្រី១និង ប្រុស២) ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ នៅទីបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣ បង្កឡើងដោយភ្លៀងលាយខ្យល់ព្យុះកន្រ្តាក់ បណ្តាលអោយមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ៕ ជាយក្រុង
...