លោកអូស្មា ហាស្សាន់៖  ព្រះបរមរតនកោដិទ្រង់បានប្រកាស ពលរដ្ឋដែលមានដើមកំណើតចាមថាជាខ្មែរឥស្លាមតាំងពីឆ្នាំ១៩៥៤

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖  មានមុខមានមាត់ ស្មើគ្នា ជាមួយនឹងប្រជាពលរដ្ឋ ដែល​ជាម្ចាស់ប្រទេស មានសិទ្ធិសេរីភាព​​ យ៉ាង​ពេញលេញ ពិសេសសិទ្ធិសេរីភាព ខាងការគោរពសាសនា  និង​សិទ្ធិកាន់កាប់ដីធ្លីជាដើម នេះបាន​កើត​ចេញ​ពីការប្រកាសទទួលស្គាល់ជាផ្លូវការរបស់ព្រះបរមរតនកោដិ សម្តេចព្រះនរោត្តមសីហនុ នាឆ្នាំ១៩៥៣ គឺ១ឆ្នាំ​ក្រោយពីកម្ពុជា  ទទួលបានឯករាជ្យទាំងស្រុង ពីប្រទេស​បារាំង​ថា ពលរដ្ឋ ដែលមានដើមកំណើតជាចាម ត្រូវ​បានហៅថាជាខ្មែរឥស្លាម ហើយ ទទួលបានការយក​ចិត្តទុកដាក់ពីសង្គមច្រើនឡើងៗ ដែលនេះជាមោទ​ន​ភាពខ្លាំងណាស់ សម្រាប់ពលរដ្ឋខ្មែរឥស្លាមនៅកម្ពុជា ហើយអ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះ គឺ​រាជ​រដ្ឋាភិបាលកម្ពុជាក្នុងសម័យថ្មីក្រោមការ​ដឹកនាំរបស់​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពលរដ្ឋខ្មែរ​ឥស្លាម​ កាន់តែទទួលបានការយកចិត្តទុកដាក់ទ្វេដង យើងមាន​សេរីភាពខាង ជំនឿសាសនា យ៉ាង​ទូលំទូលាយ​បំផុត ។

2w

នេះជាការបញ្ជាក់ឲ្យដឹងពីលោក អូស្មាន  ហា​ស្សាន់  ប្រតិភូមិអបនាយករដ្ឋមន្ដ្រី រដ្ឋលេខាធិការ​ក្រសួង​​ការងារ  ក្នុងពិធីជួបជុំធ្វើបុណ្យ​ហាជ្ជី ​របស់​សាស​នា​ឥស្លាម​នៅវិហារគីឡូ ម៉ែត្រ​លេខ៩ ក្នុងខណ្ឌឫស្សី​កែវ រាជធានីភ្នំ​ពេញកាលពីព្រឹកព្រហាមថ្ងៃទី២៤ ខែកញ្ញា​នេះ។

លោកអូស្មាន ស្សាន់ បានបញ្ជាក់ថា៖ យើងទទួល​បាន​ការយកចិត្ត ទុក​ដាក់ពីថ្នាក់ដឹកនាំ  ដែល​ជាអ្នក​កាន់​​​ព្រះពុទ្ធសាសនា នេះក៏ដោយសារតែបងប្អូនខ្មែរឥស្លាម មិនដែលបានបង្កផលរមាស់អ្វីទាល់តែសោះ​​​ ទៅ​​ដល់សង្គមជាតិ ។  ពលរដ្ឋខ្មែរឥស្លាមពិតជាបានគោរពតាមច្បាប់របស់ប្រទេស ហើយស​កម្ម​ចូលរួម​ក្នុង​ការកសាងជាតិ។ ទាក់ទិនទៅនឹងបុណ្យហាជ្ជីរបស់សាសនាឥស្លាម ។

លោកបានបញ្ជាក់ថា៖ នេះគឺជាពិធីបុណ្យ​ ដ៏ធំ​ប្រចាំ​​ឆ្នាំ ជា​កាតព្វកិច្ចទី៥ របស់អ្នកកាន់សាសនាឥស្លាម នៅជុំវិញពិភពលោក ហើយថា ពិធីបុណ្យនេះ​ត្រូវបានសាសនិកឥស្លាម មកពីជុំវិញពិភពលោក បានមកជួបជុំគ្នានៅទីក្រុង ម៉ាកាស ប្រទេសអារ៉ាប់ប៊ី​សាអូ​ឌីត ដែលជាទឹកដីដ៏ពិសិដ្ឋ ធ្វើបុណ្យនេះជុំគ្នាក្នុងនោះក៏មាន ពលរដ្ឋខ្មែរឥស្លាម ទៅ​ចូលរួម​ផងដែរ ​ដែល​ឆ្នាំ​នេះ​ បានកើនឡើងរហូតទៅដល់៦៨២នាក់ ក្នុងគម្រោងចំនួន១.២០០នាក់ ៕

a3 a4 q1 a5

...

ដោយ៖   សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print