ភ្នំពេញ៖ ដេប៉ូទិញលក់អេតចាយមួយ កន្លែងដែលទើបនឹងបើកថ្មីបានដាក់គ្រឿង ដែកអេតចាយនិងរទេះអូសនៅលើផ្លូវ ជាតិលេខ៣ ក្នុងភូមិទួលកីសង្កាត់ភ្លើង ឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ បង្កឱ្យមាន ការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃហើយម្ចាស់ទីតាំងមិនដែលខ្វល់អ្វីទេនោះ ។
ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាង លើបានរអ៊ូថា ទីតាំងទិញលក់អេតចាយ នេះបានយកគ្រឿងដែករទេះអូសអេត ចាយដាក់លើចិញ្ចើមផ្លូវបង្កផលប៉ះពាល់ ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋរាល់ពេលវេលា ។ ប្រភពបន្ដទៀតថា កន្លង មកគេឃើញមានអាជ្ញាធរមូលដ្ឋានមកហាមឃាត់ដែរតែហាក់បីដូចជាពុំមាន ប្រសិទ្ធភាពទេគឺរៀបរយបានតែ១ព្រឹកឬ ១ល្ងាចក្រោយមកក៏ឃើញដាក់ដដែល ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជារឿយៗទីតាំងខាងលើត្រូវសមត្ថកិច្ច ហាមយកគ្រឿងដែកសម្ភារផ្ទាល់ខ្លួន យកមកដាក់រាយប៉ាយលើចិញ្ចើមផ្លូវ ដែលនាំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សាធារណៈ និងអាចប្រឈមទៅនឹងគ្រោះ ថ្នាក់ផ្សេងៗ តែផ្ទុយទៅវិញហាម ម្ចាស់ ដេប៉ូអេតចាយនោះម្ដងស្ដាប់ម្ដងឬរើ ចេញម្ដង លុះពេលសមត្ថកិច្ចភ្លេចខ្លួន គេយកមកដាក់វិញទៀត ។ ទោះជាយ៉ាង ណាក៏ដោយសមត្ថកិច្ចត្រូវតែហៅម្ចាស់ទីតាំងខាងលើមកធ្វើកិច្ចសន្យា និងដុះ ក្អែលចេញម្ដងហើយទើបរាងចាល ។
ម្ចាស់ទីតាំងអេតចាយនេះត្រូវគេខ្សឹបថា អាងខ្នងថ្នាក់លើទើបមិនស្ដាប់អាជ្ញាធរមូលដ្ឋាន ។ គេរំពឹងថាអាជ្ញាធរខណ្ឌ ពោធិ៍សែនជ័យនឹងមិនបណ្ដោយឱ្យម្ចាស់ទីតាំងទិញ-លក់អេតចាយនេះធ្វើអ្វីតាម អំពើចិត្ដនោះទេ ៕
ដោយ៖ ហេង សូរិយា