រួមដៃគ្នា​លួច​បើក​រោង​ម៉ាស៊ីន​ អារឈើ​ធំៗ​ពីរ​កន្លែង​នៅ​ស្រុក​ព្រៃ​ នប់​ខេត្ដ​ព្រះ​សីហ​នុ​

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​៖​ អ្នកស្រុក​ព្រៃ​នប់​ ខេត្ដ​ព្រះ​សីហ​នុ​បាន​ចោទប្រកាន់​អាជ្ញាធរ​ដែនដី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ថា​ បាន​រួម​ គំនិត​គ្នា​លួច​បើក​រោង​ម៉ាស៊ីន​អារឈើ​ ធំៗ​ចំនួន​ពីរ​កន្លែង​នៅ​ក្នុងស្រុក​ព្រៃ​នប់​ ជា​យូរ​ឆ្នាំ​មក​ហើយដោយ​ដំណើរ​យ៉ាង​ រលូន​និង​សុខ​ស្រួល​បំផុត​ ។​

sres (2)

​អ្នកស្រុក​បាន​និយាយ​ថា​ ទីតាំង​រោង​ ម៉ាស៊ីន​អារឈើ​ទាំង​ពីរ​កន្លែង​នោះ​គឺ​ស្ថិត​ នៅ​ក្នុងភូមិ​តា​នៃ​ និង​ភូមិ​ត្រ​ញំ​ង​គា​ ឃុំ​ ជើងគោ​ ស្រុក​ព្រៃ​នប់​ ខេត្ដ​ព្រះ​សីហ​នុ​ ដែល​ មាន​ខ្នងបង្អែក​ជាម​ន្ដ្រី​រដ្ឋបាល​ព្រៃឈើ​ ខណ្ឌ​នៃ​ខេត្ដ​ព្រះ​សីហ​នុ​ ។​

​ប្រភព​ដដែល​បាន​បន្ដ​ថា​ រាល់ថ្ងៃ​ គេ​បាន​ស្ដុក​ឈើ​គ្រប់​ប្រភេទ​នៅ​ក្នុង​ ទីតាំង​រោង​ម៉ាស៊ីន​ផង​ និង​តាម​ផ្ទះ​អ្នក​ ស្រុក​ដែល​ជាប់សែស្រឡាយ​ពួក​គេ​ផង​ ។​ ប៉ុន្ដែ​ក្នុង​អំឡុង​ពីរ​ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី​២៣​និង​ ២៤​ខែកញ្ញា​ឆ្នាំ​២០១៥​ គេ​សង្កេត​ឃើញ​ ថា​ ម្ចាស់​រោង​ម៉ាស៊ីន​នោះ​បាន​ដោះ​ យក​ម៉ាស៊ីន​និង​ឈើ​ប្រណីត​ដឹក​ចេញ​ យក​ទៅ​លាក់​ទុក​នៅ​ក្នុង​ព្រៃ​ខាងក្រោយ​ ផ្ទះ​ផង​និង​ក្នុងភូមិ​ផង​ដោយ​មិនដឹង​ពី​មូលហេតុ​អ្វី​ច្បាស់លាស់​នោះ​ទេ​ ។​ ប្រការ​ នេះ​គេ​សង្ស័យ​ម្ចាស់​រោង​ម៉ាស៊ីន​អារឈើ​ នោះ​ទទួល​ដំណឹង​ពី​មន្ដ្រី​ជំនាញ​ថា​ រឿង​ លួចលាក់​អារឈើ​ខុសច្បាប់​នេះ​ត្រូវ​បាន​បែកធ្លាយ​ដល់​អាជ្ញាធរ​ខេត្ដ​ហើយ​គួរតែ​ ប្រុង​ប្រយ័ត្ន​ ។​

​ទាក់ទិន​នឹង​ករណី​រោង​ម៉ាស៊ីន​អារឈើ​ដុះ​ស្លែ​ខាងលើ​នេះ​អ្នក​យក​ព័ត៌មាន​នគរ​ វត្ដ​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក​ ឌី​ សុខុម​ ប្រធាន​រដ្ឋបាល​ព្រៃឈើ​ខណ្ឌ​ ខេត្ដ​ ព្រះ​សីហ​នុ​បាន​ទេ​ដោយ​សង្ស័យ​ថា​ គាត់​ បាន​ប្ដូរ​លេខ​ទូរស័ព្ទ​ ។​

​ទោះជា​យ៉ាងនេះ​ក្ដី​អ្នកស្រុក​ព្រៃ​នប់​ សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ខេត្ដ​ព្រះ​ សីហ​នុ​មេត្ដា​ចាត់ការ​តាម​ច្បាប់​លើ​ ទីតាំង​រោង​ម៉ាស៊ីន​អារឈើ​ខាងលើ​នេះ​ ផង​ដើម្បី​ចូលរួម​កម្ចាត់​អំពើ​ពុក​រលួយ​ ជា​ចង្កោម​នៅ​ក្នុងស្រុក​ព្រៃ​នប់​និង​ជួយ​កុំឱ្យ​ហិនហោច​ព្រៃឈើ​ផង​ ៕​

sres (1)sressres (3)

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print