មន្ទីរ​សាធារណការ​ខេត្ដកំពង់ឆ្នាំង​មើល​ស្ពាន​បាក់​នៅ​ឃុំ​ជៀប​ផង​

ចែករំលែក៖

​ខេត្ដកំពង់ឆ្នាំង​៖​ ប្រជាពលរដ្ឋ​រស់នៅ​ ក្នុង​ឃុំ​ជៀប​ ស្រុក​ទឹកផុស​ មានការ​ព្រួយ​ បារម្ភ​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លង​លើ​ស្ពានថ្ម​កាត់​ស្ទឹង​មួយ​កន្លែង​នៅ​ចំណុច​ជិត​អាស្រម​កោះ​ក្ទម្ព​ ឃុំ​ជៀប​ ព្រោះ​ស្ពាន​ នេះ​បាន​បាក់​ ។​ ដោយសារ​ទឹក​ហូរ​ច្រោះ​ ដោយ​ដី​ក្បាលស្ពាន​មួយ​ចំហៀង​ និង​ គ្រឹះ​ជើង​សសរស្ពាន​មួយ​ចំនួន​ច្រោះ​ដី​ អស់​ទៅ​ហើយ​ដែល​អាច​ធ្វើ​ឱ្យ​បាក់​រលំ​ និង​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ ដំណើរ​ឆ្លងកាត់​ ក្នុង​ពេល​ណាមួយ​ពុំខាន​ នោះ​ឡើយ​ បើ​មិន​ជួសជុល​ ។​

sacbs

​ប្រជាពលរដ្ឋ​ស្នើ​សុំ​លោក​មន្ទីរ​ សាធារណការ​ និង​លោក​ប្រធាន​មន្ទីរ​ អភិ​វ​ឌ្ឃ​ន៍​ជនបទ​ខេត្ដ​ មេត្ដា​ជួយ​ជួសជុល​ ឱ្យ​បាន​ឆាប់ៗ​ផង​ បើ​មិន​អ៊ី​ន​ចឹ​ង​ទេ​ប្រាកដ​ ជារ​លំបាក់​ពេល​ណាមួយ​មិន​ខាន​ ។​

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ជៀប​បានឱ្យ​ដឹង​ ថា​ ដោយសារ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ ព្រោះតែ​ដី​ក្បាលស្ពាន​ត្រូវ​ទឹកភ្លៀង​ហូរ​ ច្រោះ​បាក់​អស់​ដី​មិន​អាច​ធ្វើ​ដំណើរ​បាន​ ដោយ​ពួក​គាត់​បាន​សហការ​គ្នា​ ច្រក​ដី​ ដាក់​ក្នុង​ការុង​យក​មក​តម្រៀប​គ្នា​នៅ​ គល់​ស្ពាន​ និង​បាន​យក​ឈើ​មក​ដាក់​ពីលើ​ ដើម្បី​ឱ្យ​ម៉ូតូ​ រថយន្ដ​ និង​គោ​យន្ដ​ បាន​ធ្វើ​ ដំណើរ​ឆ្លងកាត់​ទៅ​មក​ជា​បណ្ដោះអាសន្ន​ តែ​ប៉ុណ្ណោះ​ ។

​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ទៀត​ថា​ ការ​ នាំ​គ្នា​ជួសជុល​ដូច​ខាងលើ​នេះ​គឺ​ប្រជា​ ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​បាន​តែ​មួយ​រយៈ​ ពេល​ខ្លី​ប៉ុណ្ណោះ​ បើ​ភ្លៀង​នៅ​តែ​បន្ដ​ធ្លាក់​ ជាប់ៗ​គ្នា​ទឹកស្ទឹង​បាន​ហូរ​ច្រោះ​ដី​ក្បាលស្ពាន​ និង​ហូរ​ច្រោះ​ជើង​សសរស្ពាន​ ជិត​ផុត​ចុង​សសរ​ជិត​ដួល​រលំ​ទៅ​ហើយ​ ។​ ព្រោះតែ​ហេតុនេះ​ពួក​គាត់​មានការ​ព្រួយបារម្ភ​និង​បាន​សំណូមពរ​ដល់​លោក​អភិ​ បាល​ស្រុក​ទឹកផុស​អាជ្ញាធរ​ខេត្ដ​ពិសេស​ លោក​មន្ទីរ​សាធារណការ​និង​លោក​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ មេត្ដា​ជួយ​មាន​វិធាន​ ការ​ទប់ស្កាត់​ការ​ដួល​រលំ​ខូចខាត​ស្ពាន​ ខាងលើ​នេះ​ និង​ជួយ​ជួសជុល​ស្ពាន​នេះ​ ឱ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ ទៅ​មក​ផង​ព្រោះ​រដូវ​កាន់បិណ្ឌ​ និង​ភ្ជុំ​ បិណ្ឌ​ជិត​ចូល​មក​ដល់​ហើយ​ ។​ បើ​គ្មាន​ ស្ពាន​នេះ​ទេ​ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ជៀប​ ស្រុក​ទឹកផុស​គាត់​មិន​អាច​ធ្វើ​ដំណើរ​ទៅ​មក​ធ្វើបុណ្យ​នៅ​អាស្រម​កោះ​ក្ទម្ព​ និង​ វត្ដ​នានា​នៅ​ក្នុង​ឃុំ​ ស្រុក​បាន​នោះ​ឡើយ​ ។​

ពាក់ព័ន្ធ​នឹង​ការ​ខូចខាត​ស្ពានថ្ម​ឆ្លង​ កាត់​ស្ទឹង​ខាងលើ​នេះ​ ដែល​កំពុង​ប្រឈម​ នឹង​ការ​ដួល​រលំ​នោះ​លោក​ ម៉េ​ង​ ហាក់​ អភិបាលស្រុក​ទឹកផុស​បានឱ្យ​ដឹង​ថា​ ស្ពាន​នេះ​កសាង​ ដោយ​ប្រជាពលរដ្ឋ​ គ្មាន​អ្នកជំនាញ​បច្ចេកទេស​ណា​មក​ធ្វើ​ នោះ​ទេ​ ។​ ពេល​នេះ​ប្រឈម​នឹង​ការ​ដួល​ រលំ​ដោយសារ​តែ​ច្រោះ​ដី​ក្បាលស្ពាន​ និង​ដី​គ្រឹះ​សសរស្ពាន​លោក​ក៏​បាន​ទទួល​ ព័ត៌មាន​ និង​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ ផង​ដែរ​ ។​ លោក​ក៏​បាន​ទាក់ទង​ជាមួយ​ មន្ទីរ​សាធារណការ​ខេត្ដ​និង​មន្ទីរ​អភិវឌ្ឍន៍​ ជនបទ​រួច​ហើយ​ដែល​សាមី​មន្ទីរ​ទាំង​២​ បាន​ចុះ​មក​ពិនិត្យ​ និង​សិក្សា​រួច​ហើយ​ ដើម្បី​រិះរក​មធ្យោបាយ​ជួសជុល​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​មក​នៅ​ក្នុង​រដូវភ្លៀង​ ៕

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print