ឪដេកក្នុងទ្រុងនៅអធិការដ្ឋាននគរបាល កូនៗចូលមន្ទីរពេទ្យដេរបួសរៀងៗខ្លួន

ចែករំលែក៖

 ខេត្តពោធិ៍សាត់ ៖ អំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើង រវាងឪ និងកូនបង្កើត ព្រមទាំងកូនប្រសា ដោយសារតែការសុីផឹកស្រវឹងជាប្រចាំគ្មានថ្ងៃស្វាង ឈានដល់ការបើកឆាកប្រយុទ្ធគ្នានៅមុខផ្ទះយ៉ាងស្វិតស្វាញ ។ ជាលទ្ធផលឪដេកក្នុងទ្រុងនៅអធិការដ្ឋាននគរបាលចំនួន១យប់ ចំណែកកូនបង្កើត និងកូនប្រសាចូលមន្ទីរពេទ្យបង្អែកដេរបួសរៀងៗខ្លួន។
ប្រភពព័ត៌មានរាយការណ៍ខាងលើកបន្តថា ហេតុការណ៍នោះបានកើតឡើងកាលពីរសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចមុខផ្ទះជនបង្កទាំងបីនាក់ឪ និងកូន ស្ថិតក្នុងភូមិព្រែក ១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មានរាយការណ៍ដដែលនោះបន្តទៀតថា ជនបង្កពូកែប្រើអំពើរហឹង្សាក្នុងគ្រួសារទី១ ឈ្មោះ ញែម ហៅក្រុច អាយុ ៥៩ឆ្នាំ សញ្ជាតិខ្មែរ(ឪ)ទី២ ឈ្មោះ ញែម ឃាក់ អាយុ ២៦ឆាំ្ន សញ្ជាតិខ្មែរ(កូនបង្កើត) របួសដៃស្ដាំ ១ពូថៅ និងទី៣ ឈ្មោះ ស្មី អាយុ ២៤ឆាំ្ន សញ្ជាតិខ្មែរ(កូនប្រសារឬប្អូនថ្លៃ) របួសក្បាល ២កន្លែង ដោយឪកាប់មួយពូថៅ និងបងថ្លៃវាយ ១ដំបងជ្រុង។
ប្រភពបញ្ជាក់បន្ថែមទៀតថា រឿងហេតុខាងលើនេះផ្ដើមចេញពីការសុីផឹក ដោយបងថ្លៃឈ្មោះ ឃាក់ និងប្អូនថ្លៃឈ្មោះ ស្មី នាំគ្នាទៅផឹកសុីនៅផ្ទះអ្នកចុងភូមិម្នាក់ ហើយឈ្មោះ វីត និងឈ្មោះ ល័ក្ខ ប៉ះសម្ដីគ្នាក្នុងវង់ផឹក ប៉ុន្តែមិនបង្កការផ្ទុះហឹង្សាអ្វីនោះទេ រួចក៍បែកហ្វូងគ្នាមកផ្ទះរៀងៗខ្លួនអស់ទៅ ប៉ុន្តែអ្វីដែលហួសចិត្ត និងឈានដល់ការផ្ទុះហឹង្សានេះឡើង ដោយសារបងថ្លៃ និងប្អូនថ្លៃឈ្មោះ ឃាក់ ស្មីនេះកាន់ជើងអ្នកទាំង ២នាក់ឈ្មោះ( វីត និងល័ក្ខ)រៀងៗខ្លួន ប្រកែកគ្នាបងប្អូនឯងរហូតកើតហឹង្សាឡើងវាយកាប់គ្នាផ្អើលអស់អ្នកភូមិ និងសមត្តកិច្ចនគរបាល នៅគ្រាដែលឪឈ្មោះ ញែម ហៅក្រុច កំពុងស្រវឹងខូបផងនោះទាញពូថៅដៃមកលបកាប់កូនប្រសារពីក្រោយរបួសធ្ងន់តែម្តង ។
ជាទ្ធផលកូនៗត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរបង្អែកស្រុកភ្នំក្រវាញភ្លាមៗដេរៀងៗខ្លួន ចំណែកលោក ឪ កំលាំងអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ នាំខ្លួនយកទៅដាក់ក្នុងទ្រុងចំនួន ១យប់ ដើម្បីធ្វើការអប់រំទើបឲ្យវិលត្រឡប់មកផ្ទះវិញ៕ បឹុម ពិន
a3c4a33a-8623-4cf5-aba8-bd9761b5eeb7 a3966370-1404-4173-a407-eea7071dec07


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print