កូរ៉េខាងជើងបានធ្វើសមយុទ្ធបាញ់កាំភ្លើងធំ ជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ក្នុងឱកាសប្រទេសនេះប្រារព្ធខួប៨៥ឆ្នាំថ្ងៃបង្កើនកម្លាំងទាហានប្រទេសនេះ។
សារព័ត៌មាន Yonhap របស់កូរ៉េខាង ត្បូងបានផ្សាយថា តាមប្រភពព័ត៌មានពីរដ្ឋាភិបាលកូរ៉េខាងត្បូង ទីក្រុងព្យុងយ៉ាង បានបញ្ជាឲ្យធ្វើសមយុទ្ធបាញ់កាំភ្លើងធំនៅទីក្រុង Wonsan ស្ថិតនៅឆ្នេរសមុទ្រ ភាគខាងកើតប្រទេសនេះ។
ប្រភពព័ត៌មានបានឲ្យដឹងថា ការធ្វើ សមយុទ្ធខាងលើមានទ្រង់ទ្រាយធំបំផុត ហើយមេដឹកនាំ គីម ជុងអ៊ុន បានទៅចូល រួមត្រួតពិនិត្យដោយផ្ទាល់ផងដែរ។
ព័ត៌មានស្តីពីការធ្វើសមយុទ្ធខាងលើ របស់កូរ៉េខាងជើងកើតឡើងក្នុងពេល ដែលនាវាមុជទឹកដើរដោយថាមពល បរមាណូរបស់អាមេរិក៤គ្រឿង USS Michigan បានចូលដល់កំពង់ផែកូរ៉េខាង ជើង។ នាវាមុជទឹកនោះបានបំពាក់មីស៊ីល Tomahawk រហូតដល់ទៅ១៥០ដើមដែលអាចកម្ទេចកូរ៉េខាងជើងទាំងស្រុង។
នាវាមុជទឹកដើរដោយថាមពលនុយ ក្លេអ៊ែរបស់អាមេរិក១គ្រឿង តាមសេចក្តី រាយការណ៍បានឲ្យដឹងថា នឹងមកដល់ទី ក្រុងកំពង់ផែកូរ៉េខាងត្បូងប៊ូសាន នៅថ្ងៃ អង្គារ ជាថ្ងៃតែមួយ ដែលគេរំពឹងថា កូរ៉េ ខាងជើងនឹងធ្វើពិធីរំឭកខួបលើកទី៥៨ នៃ ការបង្កើតកងទ័ពកូរ៉េ។
កាសែតកូរ៉េខាងត្បូង Donga Ilbo បានរាយការណ៍ កាលពីថ្ងៃចន្ទថា នាវា USS Michigan ដែលជានាវាមុជទឹកសមត្ថ ភាពមីស៊ីលដើរដោយថាមពលនុយក្លេអ៊ែ ប្រភេទ Ohio ទី២នៅក្នុងទ័ពជើងទឹកសហរដ្ឋអាមេរិក ដើម្បីធ្វើជាសារព្រមានមួយ ចំពោះទីក្រុងព្យុងយ៉ាង។
យោងតាមប្រភពព័ត៌មាន ដែលបាន ប្រាប់កាសែត Donga Ilbo បានឲ្យដឹងថា នាវាមុជទឹកថាមពលនុយក្លេអ៊ែអាមេរិកនេះនឹងចូលរួមជាមួយនឹងក្រុមវាយប្រហារ នៃកំពូលនាវាផ្ទុកយន្តហោះCarl Vinson និងបំពេញបេសកកម្មស៊ើបយក ការណ៍ ហើយវាក៏ទំនងជានឹងចូលរួមធ្វើសមយុទ្ធ ជាមួយនឹងទ័ពជើងទឹកសេអ៊ូលផងដែរ។
ជាលើកទី១ដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានស្នើបញ្ជូនកម្លាំងទាហាន និងអាវុធទៅកាន់ឧបទ្វីបកូរ៉េដើម្បីត្រៀមលក្ខណវាយប្រហារកូរ៉េខាងជើង ប្រសិន បើប្រទេសនេះនៅតែឌឺដងនោះ។
បច្ចុប្បន្ន កូរ៉េខាងជើងដូចជាត្រូវឡោមព័ទ្ធដោយអាវុធទំនើបរបស់អាមេរិក ហើយបើកូរ៉េខាងជើងមានសកម្មភាពអ្វីមួយនោះ ប្រទេសនេះនឹងត្រូវរលាយជាមិនខាន ឡើយ។ ក៏ប៉ុន្តែមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្តេជ្ញាធ្វើសង្គ្រាមជាមួយអាមេរិក ដល់ដង្ហើមចុងក្រោយ បើអាមេរិកវាយ ប្រហារកូរ៉េខាងជើងមែននោះ។
ក្រុមអ្នកវិភាគធ្លាប់បានលើកឡើងថា បើមានសង្គ្រាមឧបទ្វីបកូរ៉េកើតឡើង អ្នក ស្លាប់មានច្រើនហួសពីការស្មានដោយ សារតែមេដឹកនាំ គីម ជុងអ៊ុន បានប្រើ ប្រាស់ពលរដ្ឋ ក្នុងនោះមានស្ត្រី និងកុមារធ្វើជារនាំងការពារទីក្រុងព្យុងយ៉ាងជាមិនខាន៕
ប្រែសម្រួល៖ ម៉ែវ សាធី