គេហទំព័រ Defence news បាន ផ្សាយថា ទាហានអាមេរិក កាលពីថ្ងៃ ទី២៥ខែមេសា បានបញ្ជូនយន្តហោះ ចម្បាំង F35 ជាច្រើនគ្រឿង ដែលជាយន្ត ហោះចម្បាំង ថ្មីបំផុតរបស់អាមេរិក ចូល ទៅកៀកប្រទេសរុស្ស៊ី ។
តាមប្រភពព័ត៌មានខាងលើបវានឲ្យ ដឹងថា ទាហាន អាកាសអាមេរិកនឹងបញ្ជូនយន្តហោះដ៏ទំនើបនេះទៅកាន់ទីតាំងទ័ពអាកាស Amari ប្រទេស អុីស្តូនៀ ដែលនៅមិនឆ្ងាយប៉ុន្មានពីប្រទេសរុស្ស៊ី។ គោលដៅនៃការបញ្ជូនយន្តហោះចម្បាំងខាងលើរបស់អាមេរិកគឺដើម្បីចូលរួមហ្វឹកហាត់ជាមួយប្រទេស សម្ពន្ធមិត្ត នៅជាប់ព្រំដែន ប្រទេសរុស្ស៊ី។
អ្នកនាំពាក្យ កម្លាំងទាហានអាកាសអាមេរិកបានឲ្យដឹងថា ការដាក់ពង្រាយ យន្តហោះ ចម្បាំងខាងលើ ក្នុងគោលដៅ ជួយការពារដល់ប្រទេសជាសម្ពន្ធមិត្ត ។ ព័ត៌មានពាក់ព័ន្ធនឹង ការបញ្ជូនយន្ត ហោះនោះ នឹងត្រូវប្រកាសឲ្យដឹងពេល យន្តហោះ ទៅដល់ទីតាំងនៅក្នុងប្រទេស អុីស្តូនៀ។
នៅពេលនេះអាមេរិក បានបញ្ជូនអាវុធ ទំនើបៗកាន់តែច្រើន ចូលទៅកៀកទឹកដី រុស្ស៊ី ដោយ អាមេរិកមើលឃើញថារុស្ស៊ីមានសកម្មភាពជាច្រើន ដែលជាការប្រឆាំង នឹងអាមេរិក ក្នុងនោះមានទាំងការបញ្ជូន យន្តហោះទម្លាក់គ្រាប់បែកចូលទៅកៀក ទឹកដីអាមេរិក និងការបញ្ជូនទាហាន និង អាវុធទៅជាប់ព្រំដែនប្រទេសរុស្ស៊ី។
ហេតុការណ៍ខាងលើបានបង្ហាញយ៉ាងច្បាស់ថា អាមេរិកកំពុងតែដាក់គំនាបទៅលើប្រទេសរុស្ស៊ី កុំឲ្យជ្រៀតជ្រែកចូលកិច្ចការរក្សាសន្តិសុខរបស់អាមេរិកនៅលើពិភពលោក។ ទាំងនោះក៏ជាក្តីបារម្ភរបស់ អាមេរិក ខ្លាចរុស្ស៊ីវាយបកទៅលើអាមេរិកដើម្បីដណ្តើម ប្រទេសមហាអំណាចទីមួយ នៅពេលដែលអាមេរិកជាប់រវល់ក្នុងសង្គ្រាម ជាមួយកូរ៉េខាងជើង។
ក្រុមអ្នកវិភាគបានលើកឡើងថា អាមេរិកបានដឹងយ៉ាងច្បាស់ពីចេតនារបស់រុស្ស៊ី ទើប អាមេរិកបង្កើន អាវុធនៅក្បែរប្រទេស រុស្ស៊ី ងាយស្រួលក្នុងការវាយបកប្រសិនបើរុស្ស៊ីមានសកម្មភាពប្រឆាំងអាមេរិកនោះ៕
ប្រែសម្រួល៖ ម៉ែវ សាធី