រន្ទះបាញ់សម្លាប់គោពីរក្បាលងាប់កណ្តាលវាលស្រែហើយ​ថែមទាំងបាញ់ស្រ្តីជាម្ចាស់គោទៀត

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ស្រ្តីម្នាក់បានស្លាប់ និងគោ2ក្បាលបានងាប់កណ្តាលវាលស្រែ ក្នុងពេលដែលស្រ្តីបានដឹកគោក្នុងពេលកំពុងភ្លៀង ហើយត្រូវរន្ទះបាញ់ត្រូវ កាលពីវេលាម៉ោង៣និង៣០នាទីថ្ងៃទី២៥ ខែមេសាឆ្នាំ២០១៧ នៅឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ប្រភពឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះនួន សុខុម អាយុ៤៩ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ ប្រភពបន្តថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានដឹកគោ២ក្បាលឱ្យស៊ីស្មៅតាមស្រែ ពេលនោះមេឃកំពុងមានភ្លៀងរលឹមស្រិចៗ ។មួយសន្ទុះ ស្រាប់តែមានរន្ទះមកបានបាញ់លើស្រី្តរងគ្រោះតែម្តង បណ្តាលឱ្យយ៉ាងអាណោចអាធ័ម ។

ជាមួយគ្នានោះដែរ គោ២ក្បាលដែលស្ត្រីនោះកំពុងដឹក ក៏ត្រូវរន្ទះបាញ់ងាប់ទាំងពីរផងដែរ ៕ ចន្ថា

...

IMG-20170425-WA0015IMG-20170425-WA0016IMG-20170425-WA0014

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print